ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ក្នុងពិធីចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ នៅថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា គណបក្សនយោបាយដែលនឹងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅឆ្នាំ២០១៨ មានចំនួន ២០ គណបក្សនយោបាយ។
ក្នុងពិធីចាប់ឆ្នោតលេខរៀងគណបក្សនយោបាយនេះដែរ លទ្ធផលបង្ហាញថា៖
គណបក្សខ្មែររួបរួមជាតិ ឈរនៅលេខរៀង ទី១
គណបក្សមាតុភូមិយើង ឈរនៅលេខរៀងទី២
គណបក្សពន្លឺថ្មី ឈរលេខរៀងទី៣
គណបក្សសញ្ជាតិកម្ពុជា ឈរលេខរៀងទី៤
គណបក្សខ្មែរក្រោក ឈរលេខរៀងទី៥
គណបក្សសំបបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរលេខរៀងទី៦
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរលេខរៀងទី៧
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរលេខរៀងទី៨
គណបក្សរស្មីខេមរា ឈរលេខរៀងទី៩
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈរលេខរៀងទី១០, គណបក្សខ្មែរសាធារណរដ្ឋឈរលេខរៀងទី១១, គណបក្សខ្មែរឈប់ក្រឈរលេខរៀងទី១២, គណបក្សហ្វ៊ុនស៊ិនប៉ិចឈរលេខរៀងទី១៣ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចឈរលេខរៀងទី១៤ , គណបក្សយុវជនកម្ពុជាឈរលេខរៀងទី១៥,
គណបក្សធម្មាធិបតេយ្យឈរលេខរៀង ទី១៦ , គណបក្សឆន្ទះខ្មែរ ឈរលេខរៀងទី១៧ ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាឈរលេខរៀងទី១៨ , គណបក្សខ្មែរតែមួយ ឈរលេខរៀងទី ១៩ និងចុងក្រោយគឺគណបក្សប្រជាជនកម្ពុជាឈរលេខរៀងទី២០។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនេះដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ៕