en     km
en     km

សាលាដំបូងកោះហៅសាក្សី៨រូប​ក្នុងសំណុំរឿងរបស់លោក កឹម សុខា ករណីក្បត់ជាតិ

Share

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកោះហៅសាក្សីចំនួន៨រូប ដើម្បីសាកសួរពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក កឹម សុខា អតីតប្រធានគណបគ្សសង្រ្គោះជាតិជាប់ចោទពីបទ សន្និដ្ឋិភាពឬក្បត់ជាតិជាមួយបរទេសដោយតម្រូវអោយចូលខ្លួនចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។

បើតាមដីការរបស់លោក គី ឬទ្ធី ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ការកោះហៅសាក្សី ៨នាក់នេះរួមមាន ៖

១.លោក សៀ ភារម្យ ចូលខ្លួននៅថ្ងៃទី១២ ខែមិថុនា

២.លោក កែវ រតនា ចូលខ្លួននៅថ្ងៃទី១៥ ខែមិថុនា

៣.លោក ខឿន វីរ៉ាត់ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា

៤.លោក មាស គឹមសេង ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា

៥.លោក ហេង ពិសិដ្ឋ ចូលខ្លួននៅថ្ងៃទី១៣​ ខែមិថុនា

៦.លោកស្រី ចក់ សុភាព ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា

៧.លោក ប៉ា ងួន ទៀង ចូលខ្លួននៅថ្ងៃទី៩ ខែមិថុនា

៨.លោក គ្រី សុង ចូលខ្លួននៅថ្ងៃទី៥ ខែមិថុនា

នៅក្នុងដីកាបានបញ្ជាក់ទៀតថា អ្នកទាំង ៨រូបនេះត្រូវមកតាមដីការកោះហៅនេះឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទិនរឿងនេះមកជាមួយ ប្រសិនបើមាន។

លោកកឹមសុខា បានប្ដឹងសុំនៅក្រៅឃុំ ច្រើនលើកមកហើយ តែមិនត្រូវតុលាការអនុញ្ញតិឡើយ ។ តែបែបនេះក្ដី សហគមន៍អន្តរជាតិចាត់ទុកករណីលោកកឹមសុខា ជារឿងនយោបាយ៕

Share

ព័ត៌មានទាក់ទង

Image