en     km
en     km

ស៊ុ​យ​អែ​ត​វាយតម្លៃ​ចុង​ក្រោយ​ស្ថានការណ៍​នយោបាយ​កម្ពុជា​មុន​ធ្វើ​សេចក្ដីសម្រេច

Share

ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចសហការ​អភិវឌ្ឍ​អន្តរជាតិ​នៃ​ក្រសួងការបរទេស​នៃ​ប្រទេស​ស៊ុ​យ​អែ​ត​បង្ហាញ​ក្តី​កង្វល់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។​ មន្ត្រី​បក្ស​កាន់​អំណាច​ស្វាគមន៍​ស៊ុ​យ​អែ​ត​បង្ហាញ​ជំហរ​សម្របសម្រួល​ស្ថានការណ៍​នយោបាយ​ តែ​លោ​កថា​រដ្ឋាភិបាល​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​បាន​ទេ​។​

                                                   ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។រូបភាព៖ Facebook



​លោក​ ចូ​ហា​ណេ​ស​ អូ​លី​លុន​ (​ Johannes​ Oljelund)​ អគ្គនាយក​ទទួល​បន្ទុក​កិច្ចសហការ​អភិវឌ្ឍ​អន្តរជាតិ​នៃ​ក្រសួងការបរទេស​ស៊ុ​យ​អែ​ត​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ បាន​បង្ហាញ​ក្តី​កង្វល់​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ស្រប​ពេល​ដែល​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​ក្នុង​អាណត្តិ​ថ្មី​នេះ​។​

​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា​ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​ ឧសភា​ បញ្ជាក់​ពី​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​លោក​ ចូ​ហា​ណេ​ស​ អូ​លី​លុន​ នៅ​កម្ពុជា​ ក្នុង​ការ​ស្វែង​យល់​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ និង​ពិនិត្យ​មើល​គោលនយោបាយ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​ឡើង​វិញ​។​ ទោះបី​យ៉ាងណា​ លោក​ប្រកាន់​ជំហរ​ថា​ របស់​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​ចង់​ជួយ​រដ្ឋាភិបាល​ និង​អង្គការក្រៅរដ្ឋាភិបាល​នៅ​កម្ពុជា​។​

​លោក​ ចូ​ហា​ណេ​ស​ អូ​លី​លុន​៖​ «​ខ្ញុំ​មក​កាន់​ប្រទេស​កម្ពុជា​ថ្ងៃនេះ​ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ការ​វិវត្តន៍​នយោបាយ​ និង​ ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​ ពួក​យើង​មានការ​ទំនាក់ទំនង​ និង​ កំពុង​ឃ្លាំមើល​ គោលនយោបាយ​ នៅ​ប្រចាំឆ្នាំ​ផង​ដែរ​។​ វា​គឺជា​ការ​សង្កេត​ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ អំពី​ការ​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​ ដែល​វា​គឺជា​កង្វល់​ ជុំវិញ​ការ​វិវត្តន៍​នយោបាយ​ ឬអ្វី​ដែល​យើង​ត្រូវ​តែ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ហើយ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ យើង​ចង់​ឃើញ​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ ជាមួយ​សង្គម​កម្ពុជា​ រាប់​បញ្ចូល​ទាំង​សង្គម​ស៊ី​វិល​នៅ​បន្ត​ទៅ​មុខ​ទៀត​»​។​

​ដំណើរ​ទស្សនៈកិច្ច​របស់​អគ្គនាយក​ទទួល​បន្ទុក​កិច្ចសហការ​អភិវឌ្ឍ​អន្តរជាតិ​នៃ​ក្រសួងការបរទេស​ស៊ុ​យ​អែ​ត​ ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បិទ​បញ្ចប់​ការ​ចុះបញ្ជី​គណបក្ស​ និង​សម្រេច​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​ ២០​ ចូលរួម​ការ​បោះ​ឆ្នោត​ ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយសារ​មេ​បក្ស​នេះ​រង​ការ​ចោទប្រកាន​អំពើ​ក្បត់ជាតិ​។​

​ឆ្លើយ​តប​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ស៊ុ​យ​អែ​ត​ លោក​ សុខ​ ឥ​សាន​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ជំហរ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​មក​សម្របសម្រួល​ស្ថានភាព​នយោបាយ​កម្ពុជា​ ប៉ុន្តែ​គណបក្សកាន់អំណាច​មិន​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​ ដើម្បី​អន្តរា​គម​ដោះ​លែង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​។​

​ប្រាំ​ថ្ងៃ​បន្ទាប់​ពី​តុល​ការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​ ១៦​ វិច្ឆិកា​ ឆ្នាំ​មុន​ រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​សម្រេច​ផ្តាច់ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ លើកឡែងតែ​ជំនួយ​ក្នុង​វិស័យ​អប់រំ​ និង​កិច្ចការ​ស្រាវជ្រាវ​។​

​លោក​ ហង្ស​ ពិ​ទូ​ អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ​បង្ហាញ​ទស្សនៈ​ថា​ សហ​គម​អន្តរជាតិ​នូ​នៅ​តែ​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​ និង​ការ​អវត្តមាន​គណបក្សប្រឆាំង​ក្នុង​ដំណើរការ​បោះ​ឆ្នោត​។​អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ យល់​ថា​ ដើម្បី​កុំ​ឲ្យ​រង​សម្ពាធ​ពី​អន្តរជាតិ​រដ្ឋាភិបាល​គួរ​លើកលែង​និង​បន្ធូរ​បន្ថយទោស​ដល់​អ្នកទោស​នយោបាយ​ និង​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​រស់​ឡើង​វិញ​ចូលរួម​ការ​បោះ​ឆ្នោត​។​

​លោក​ ហង្ស​ ពិ​ទូ​៖​ «​ត្រូវ​តែ​មាន​ធ្វើការ​កំណែ​ទម្រ​ង​ប្រព័ន្ធ​នៃ​ការ​បោះ​ឆ្នោត​ដែល​ប្រជាពលរដ្ឋ​ឥឡូវ​គាត់​មិនសូវ​មាន​ទំ​នុង​ចិត្ត​ ជា​រួម​មាន​ន័យ​ថា​ អន្តរជាតិ​គេ​ដំ​ដៅ​លើ​តែ​មួយ​ការ​បោះ​ឆ្នោត​មាន​ន័យ​ថា​ ប្រសិនបើ​ការ​បោះ​ឆ្នោត​គ្មាន​ការ​ចូលរួម​ពី​បក្ស​ប្រឆាំង​ ការ​បោះ​ឆ្នោត​ការ​លេងសើច​ឬ​ក៏​គ្មាន​ន័យ​អ្វី​អ​ញ្ចឹ​ង​ បញ្ហា​នឹង​ជា​អ្វី​ដែល​ជា​ក្តីរ​ង្វ​ល់​របស់​អន្តរជាតិ​គេ​ចង់បាន​កន្លែង​ហ្នឹង​បាទ​។​»

​ការ​រំលាយ​ CNRP​ នាំ​ឲ្យ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ប្រកាស​តាម​ពីក្រោយ​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​ដោយ​ផ្អាក​ជំនួយ​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​ តែ​បែប​នេះ​ជប៉ុន​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​នៅ​រក្សា​ជំហរ​បន្ត​ផ្តល់​ដល់​ គ​.​ជ​.​ប​ ខណៈ​ប្រទេស​ចិន​ក៏​ប្រកាន់​ជំហរ​ គាំទ្រ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ដែរ​។​

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ អះអាង​ថា​ គ​.​ជ​.​ប​ មាន​ស្ថេ​រ​ភាព​ថវិកា​ក្នុង​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​នេះ​ ព្រោះ​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​ ៥០​ លាន​ដុល្លារ​៕

Share

ព័ត៌មានទាក់ទង

Image