en     km
en     km

គ.ជ.ប សម្រេចទទួលស្គាល់គណបក្សនយោបាយ ១៨ ចូលប្រកួតប្រជែងការបោះឆ្នោត

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ជាផ្លូវការនូវគណបក្ស​នយោ​បាយ​​ចំនួន ១៨ គិតត្រឹមថ្ងៃទី ២២ ខែ ឧសភា ម្សិលមិញ។ ប៉ុន្តែគណបក្សនយោបាយចុ​ង​ក្រោយ​ចំនួន ២ ដែល គ.ជ.ប កំពុងពិនិត្យ គឺ គណបក្សរស្មីខេមរា និងគណបក្សជនជាតិ​ដើម​ប្រជាធិបតេយ្យកម្ពុជា។

ប្រមុខដឹកនាំរដ្ឋាភិបាលរំពឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ២០១៨នេះ នឹងអាចមានគណបក្ស​នយោបាយ​ចំនួន ២០ ចូលរួមការបោះឆ្នោតអាណត្តិនេះ។

ការបោះឆ្នោតជាតិនឹងប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នំា ២០១៨។ នៅកម្ពុជាមានគណបក្សនយោបាយចំនួន ៣៧ បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ អាសនៈ​ក្នុង​រដ្ឋសភា​ជាតិនីតិកាលទី៦ នេះ មានតំណាងរាស្ត្រ ១២៥ រូប ហើយបេក្ខជនយ៉ាង​តិច​ ៤១ រូប​ត្រូវ​ដាក់​ក្នុងបញ្ជីបោះ ឆ្នោត។

កាលពីសប្តាហ៍មុនសហព័ន្ធសហភាពយុវជនកម្ពុជាបានដាក់អ្នកអង្កេតការណ៍បោះឆ្នោតចំនួនជាង ២ពាន់នាក់ និងអង្គការក្រៅរដ្ឋាភិបាលដាក់អ្នកអង្កេតការណ៍ជាង ១៥០០ នាក់។ តែបែបនេះក្តីអង្គការ Comfrel និង Nicfec បានប្រកាសដកខ្លួន​មិន​ដាក់​អ្នក​អង្កេតការណ៍បោះឆ្នោត​ជា​ផ្លូវ​ការ​ទេ។ គ.ជ.ប ថា ការពហិកាមិនចូលរួមអង្កេតការណ៍របស់អង្គការទំាងពីរនេះមិន​ប៉ះ​ពាល់​ដល់​ដំណើរការបោះឆ្នោតឡើយ៕

Share

ព័ត៌មានទាក់ទង

Image