en     km
en     km

ហ្សិមបាប់វ៉េសុំចូលសមាជិក Commonwealth វិញហើយ

Share

ប្រធានាធិបតីថ្មីនៃប្រទេសហ្សិមបាប់វ៉េ បានដាក់ពាក្យសុំជាសមាជិកនៃអង្គការ Commonwealth វិញហើយបន្ទាប់ពី ប្រទេសនេះបញ្ចប់ការគ្រប់គ្រងរបស់លោក Robert Mugabe ដែលស្និទ្ធនឹងប្រទេសចិន។

លោកប្រធានាធិបតី Emmerson Mnangagwa បានដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិកបន្ទាប់ពីបានចាកចេញពីអង្គការនេះ រយៈពេល ១៥ឆ្នាំមកហើយ។

អគ្គលេខាធិការអង្គការ Commonwealth Patricia Scotland បាននិយាយថា សម្ដែងការរីករាយ ការវិលមកវិញ របស់ ហ្សិមបាបវ៉េ​

តាមបណ្ដាញផ្សាយព័ត៌មាន អាល្លឺម៉ង់ DW បច្ចុប្បន្ន អង្គការ Commonwealth មាន ៥៣ប្រទេស ហើយប្រទេសទាំងនោះ សុទ្ធសឹងស្ថិតនៅក្រោមអាណានិគមអង់គ្លេស។​ ដោយឡែកប្រទេសហ្សិមប៉ាវ៉េ​បានឯករាជ្យពីអង់គ្លេស នៅឆ្នាំ១៩៨០៕

Share

ព័ត៌មានទាក់ទង

Image