en     km
en     km

សម្ដេច ហ៊ុន សែន៖គ្មានក្រុមណា ឬបុគ្គលណា យកកម្ពុជាធ្វើជាចំណាប់ខ្មាំងបាននោះទេ(មានសំឡេង)

Share

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន​ សែន​ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអះអាងថា ប្រទេសកម្ពុជាមិនអនុញ្ញាតឲ្យក្រុមណា បុគ្គលណា ឬបក្សនយោបាយណាមួយយកធ្វើចំណាប់ខ្មាំងបាននោះឡើយ ។ការលើកឡើងរបស់សម្ដេចដូចនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។

លោក រឿន រិទ្ធីរាយការណ៍ពីព័ត៌មាននេះ!

 

នៅក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រនីតិកាលពី៦ នឹងប្រព្រឹត្តទៅតាមកាលកំណត់នាថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លីនេះ ដោយគ្មានការប្រែប្រួលនោះឡើយ។

ទាក់ទិននឹងការលើកឡើងរបស់សម្តេចនាយករដ្ឋន្ត្រី  លោក ហង្ស វិទូ ប្រធានអ្នកវិភាគវ័យក្មេង យល់ឃើញថា កម្ពុជាគឺជាប្រទេសមួយដែលមានអធិបតេយ្យភាព មានសិទ្ធិមានអំណាច  ដែល អាចសម្រេចចិត្តលើផលប្រយោជន៍ ឬក៏កិច្ចការងារផ្សេងៗ។  ក៏ប៉ុន្តែលោកយល់ថាកម្ពុជា ក៏ជាប្រទេសដែលជាសមាជិករបស់អង្កការសហប្រជាជាតិ ហើយកម្ពុជា ក៏ជាផ្នែកមួយរបស់សហគមន៍អន្តរជាតិ គឺ មានន័យប្រទេសកម្ពុជាគួតែអើពើ នឹងខ្វល់ខ្វាយចំពោះមតិរបស់អន្តរជាតិមួយចំនួនដែលគេតែងតែខ្វល់ខ្វាយពីកម្ពុជា។

គួបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសសមាជិកសភា អណ្ណតិទី៦ គឺនិងធ្វើឡើងនៅថ្ងៃទី២៩កក្តដាឆ្នាំ ២០១៨ ខាងមុខនេះ។ ដោយឡែកគិតមកត្រឹមថ្ងៃទី២២ឧសភានេះ មានគណបក្សនយោបាយចំនួន១៦ហើយដែល បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការដែលទទួលស្គាល់ដោយ គជប។

ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីស្របពេលសហគមន៍អន្តរជាតិមានអាមេរិក និងសហភាពអឺរ៉ុបបានព្រមានថា នឹងមិនទទួលស្គាលលទ្ធផលបោះឆ្នោតនោះទេ ព្រោះមិនតំណាងអោយឆន្ទៈពលរដ្ឋគាំទ្របក្សប្រឆាំងដែលមានជាង៣លាននាក់។ តែបែបនេះក្ដីសម្ដេចហ៊ុនសែនថ្លែងថា ការបោះឆ្នោតទោះជាគ្មានបក្សប្រឆាំង ឬបក្សសង្រ្គោះជាតិចូលរួមក៏ដោយ តែពលរដ្ឋនៅតែបង្ហាញឆន្ទៈរបស់ខ្លួនបាន តាមរយៈគណបក្សផ្សេងៗទៀត ដែលចូលរួមបោះឆ្នោត៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង