en     km
en     km

រដ្ឋាភិបាលជប៉ុនផ្ដល់ហិរញ្ញាប្បទានឥតសំណងប្រមាណ ៣,២២លានដុល្លារអាមេរិកដល់កម្ពុជា

Share

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសជប៉ុនបានសម្រេចផ្ដល់ហិរញ្ញាប្បទានឥតសំណងជាទឹកប្រាក់ ៣៤២ លានយ៉េន ប្រមាណ ៣,២២ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» សម្រាប់ឆ្នាំសិក្សា ២០១៨។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

គួរបញ្ជាក់ដែរថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ក្នុងពិធី ចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ៕

Share

ព័ត៌មានទាក់ទង

Image