ភ្នំពេញ៖ ក្រសួងការពារជាតិបានប្រកាសអំពីការធ្វើលំហាត់បាញ់គ្រាប់ពិតប្រភេទកាំភ្លើងBM-21 ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃនេះរហូតដល់ចុងខែឧសភានេះ។ គណៈកម្មាការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិតនៃក្រសួងការពារជាតិ ឲ្យដឹងថា លំហាត់បាញ់គ្រាប់ពិតឈ្មោះ «ហនុមានមាស ២០១៨»។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចុះផ្សាយនៅថ្ងៃទី ២១ ខែ ឧសភានេះថា គណៈកម្មាការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិត«ហនុមានមាស២០១៨»នៃកងយោធពលខេមរភូមិនឹងធ្វើការបាញ់គ្រាប់ពិតដោយកាំភ្លើងប្រតិកម្ម BM21 និង កាំភ្លើងប្រភេទ 152mm និង122mm ដែលជាកាំភ្លើងធំបាញ់រយៈមធ្យមនឹងប្រតិបត្តិការណ៍នៅភូមិត្រពាំងវែង ឃុំត្រពាំង ស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨។
ដើម្បីរក្សាសុវត្ថិភាពគណៈកម្មាការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិតសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំមានអាម្មរណ៍ភ្ញាក់ផ្អើលនិងភិតភ័យចំពោះសម្លេងផ្ទុះអាវុធ និងការចល័តគ្រឿងសព្វាវុធ។ ជាមួយគ្នា គណៈកម្មានេះក៏អំពាវនាវឲ្យអាជ្ញាធរ និងរដ្ឋលេខាធិការអាកាសចរស៊ី វិលមិនត្រូវអនុញ្ញាតឲ្យមានការហោះហើរក្នុងតំបន់បាញ់គ្រាប់ពិតនេះទេ៕