en     km
en     km

​អូ​បា​ម៉ា​សួរ​ពូ​ទី​ន​អំពី​ភាព​ច្បាស់លាស់​ នៃ​ការ​ចូលរួម​របស់​រុ​ស្ស៊ី​ក្នុង​ប្រទេស​ស៊ី​រី​

Share

​មន្ត្រី​សេត​វិមាន​បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែកញ្ញា​ថា​ លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា​ នឹង​ជំរុញ​ឱ្យ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ពន្យល់​ពី​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ នឹង​រួមចំណែក​យ៉ាងណា​ដល់​ការ​យកជ័យ​ជម្នះ​លើ​រដ្ឋ​អ៊ី​ស្លា​ម​ នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​ជួប​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​។​

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ Channel​ News​ Asia​ នៅ​ថ្ងៃ​ទី​២៥​ កញ្ញា​ ២០១៥​ ឲ្យ​ដឹង​ថា​ លោកពូ​ទី​ន​ និង​អូ​បា​ម៉ា​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​នៅ​រសៀល​ ថ្ងៃ​ចន្ទ​ ទី​២៧​ ខែកញ្ញា​ក្នុងអំឡុងពេល​សម័យប្រជុំ​រយៈពេល​បី​ថ្ងៃ​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ New​ York​ ។​
from Channel NewsAsia

​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជាន់ខ្ពស់​របស់​សេត​វិមាន​ ប្រចាំ​ប្រទេស​រុ​ស្ស៊ី​លោក​Celeste​ Wallander​ បាន​និយាយ​ថា​ មានការ​និយាយ​ជា​ច្រើន​ ហើយ​ឥឡូវនេះ​វា​ជា​ពេលវេលា​សម្រាប់​បង្ហាញ​ភាព​ស្អាតស្អំ​ និង​សម្រាប់​ប្រទេស​រុ​ស្ស៊ី​ជម្រះ​មន្ទិល​ អំពី​ការ​ស្នើ​សុំ​របស់​ខ្លួន​ ក្នុង​ការ​រួមចំណែក​ស្ថាបនា​ នូវ​អ្វី​ដែល​ជា​ក្រុមចម្រុះ​ជាតិ​សាសន៍​មួយ​ដែល​កំពុង​ធ្វើ​រួច​ទៅ​ហើយ​នោះ​។​

​លោក​Wallander​បាន​បន្ថែម​ថា​ រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ​ នឹង​ទប់ទល់​ជាមួយ​រដ្ឋ​អ៊ី​ស្លា​ម​ មិនមែន​ជា​ការ​ចូល​កាន់​ទឹកដី​ទេ​ ។​

​លោក​Wallander​បានឱ្យ​ដឹង​ទៀត​ថា​ លោក​អូ​បា​ម៉ា​នឹង​ឲ្យ​លោកពូ​ទី​ន​ គោរព​ការ​ប្តេជ្ញា​ចិត្ត​របស់​រុ​ស្ស៊ី​ដែល​បាន​ធ្វើ​នៅ​ក្នុង​ខែកុម្ភៈ​ ថា​នឹង​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ចុងឆ្នាំ​នេះ​។​

​​គេ​រំពឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​បាន​គ្រោង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ក្រោយ​នេះ​ រវាង​លោក​អូ​បា​ម៉ា​ ជាមួយ​នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​លោក​ Narendra​ Modi​ នឹង​ពិភាក្សា​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ឥណ្ឌា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ មុន​ពេល​សន្និសីទ​អន្តរជាតិ​មួយ​ស្តី​ពី​អាកាសធាតុ​ ដែល​គ្រោង​ធ្វើ​នៅ​ធ្នូ​នៅ​ទី​ក្រុងប៉ារីស​។​

សេត​វិមាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​អូ​បា​ម៉ា​នឹង​មានឱកាស​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​គុយ​បា​ Raul​ Castrol​ អំពី​ចំណុច​មួយ​ចំនួន​ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ​។​

​សេត​វិមាន​និយាយ​ទៀត​ថា​ លោក​អូ​បា​ម៉ា​ទំនងជា​នឹង​ជួប​ជាមួយ​មេដឹកនាំ​ផ្សេង​ទៀត​ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ Hassan​ Rouhani​ នោះ​ទេ​ ទោះបីជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ និង​ដៃគូ​ពិភពលោក​ផ្សេង​ទៀត​ទើបបាន​សម្រេច​ជាមួយ​ទីក្រុង​តេ​រ៉​ង់​។​

​សេត​វិមាន​និយាយ​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ លោក​អូ​បា​ម៉ា​មាន​គម្រោង​នឹង​និយាយ​ពី​ភាព​ក្រីក្រ​ ការ​រក្សា​សន្តិភាព​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​នឹង​ពួក​ជ្រុលនិយម​ ដែល​បង្ក​អំពើ​ហិង្សា​នៅ​ជុំវិញ​ពិភពលោក​ ។​

ប្រែសម្រួលដោយ៖ មឿន ឌីណា

Share

Image
Image
Image