en     km
en     km

លោកហ៊ុន សែន សម្តែងការសោកស្តាយចំពោះការ ស្លាប់កម្មកររោងចក្រ ២១នាក់នៅខេត្ត ស្វាយរៀង

Share

គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩​ខែ​ឧសភា​ នេះ​រវាង​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់​ដេរ​ និង​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​វៀតណាម​ បណ្តាល​ឲ្យ​ម​នុស្ស​ ២១​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ និង​ មួយ​ចំនួន​ទៀត​រង​របួស​ធ្ងន់​ នៅ​ឯ​ខេត្ត​ស្វាយ​រៀង​។ បន្ទាប់​ពី​មាន​ ហេតុការ​នេះ​កើត​ឡើង​ភ្លា​ម​ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​ពួក​គេ​។

Svay Rieng from Polic

គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ​ កើត​ស្ថិត​នៅ​​ភូមិ​​ដើម​​ពោធិ៍​ ឃុំ​​ក​ណ្តៀ​ង​រាយ​ ស្រុក​​ស្វាយទាប​ ខេត្ត​ស្វាយរៀង​។ ថ្លែង​​​ក្នុង​​ពិធី​​ប្រគល់​​សញ្ញាប័ត្រ​​ដល់​​និស្សិត​​សាកល ​វិទ្យា​ល័យ​​ភូមិន្ទ​​ភ្នំពេញ​នា​​ព្រឹក​​ថ្ងៃ​ទី​១៩​ នៅ​​មជ្ឈ​​មណ្ឌល​​កោះ​ពេជ្រ​ លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្តែង​ការ​ចូល​រួម​​រំលែក​​ទុក្ខ​និង​​សោក​ស្ដាយ​​ចំពោះ​​ការ​បាត់​​បង់​ជីវិត​​កម្ម​ករ​​រោង​ចក្រ​ទាំង​ ២១​នាក់​នៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នៅ​​ខេត្ត​ស្វាយរៀង​នេះ​ដែរ​។

ស្រដៀង​គ្នា​នេះ​ដែ​រ លោក​ ឆេង​ ឈន់​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ការងារ​ឯករាជ្យ​ បាន​លើក​ឡើង​ថា​ «​ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​កម្មករ​ទាំង​ ២១​រូប​ និង​១៨​រង​របួស​ធ្ងន់​ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ​ខេត្ត​ស្វាយរៀង​»។ លោក​ក៏​បាន​សំណូម​ពរ​ដល់​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទាំង​ឡាយ​ក្នុង​ខេត្ត​ស្វាយរៀង​ និង​រាជ​រដ្ឋា​ភិបាល​ត្រូវ​កែ​លំអ​ចំណុច​ខ្វះ​ខាត​ក្នុង​ការ​ត្រួត​ពិនិត្យ​សណ្ដាប់​ធ្នាប់​នៃ​ការ​បើក​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​។

​លោក​ ឆេង​ ឈន់​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ការងារ​ឯករាជ្យ​បាន​បញ្ជាក់​ទៀត​ថា​ «ហេតុ​ការណ៍​គួរ​ឱ្យ​រ​ន្ធត់​នេះ ​អាច​មាន​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជា​បន្ត​ទៀត​ ដោយ​សារ​ស្ថាន​ភាព​កម្មករ​រង​របួស​ធ្ងន់​ធ្ងរ​ខ្លាំង​ បន្ទាប់​ពី​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយរៀង​»។

​ប្រមុខ​​រដ្ឋា​ភិបាល​​កម្ពុ​ជា​ ក៏​​បាន​អំពាវ​នាវ​ផង​ដែរ​​ទៅ​កាន់​​ប្រជា​ពលរដ្ឋ​​កម្ពុជា​ទាំង​អស់​ឲ្យ​ធ្វើ​ដំណើរ​​បើក​បរ​​​ដោយ​​ភាព​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ និង​​ត្រូវ​ចូល​រួម​អនុវត្ត​ គោរព​​ច្បាប់​​ចរាចរណ៍​​ឲ្យ​​បាន​​ខ្ជាប់​​ខ្ជួន​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៌​កើត​ឡើង៕

Share

ព័ត៌មានទាក់ទង

Image