en     km
en     km

សម្តេច ហ៊ុន សែន ផ្ញើសារជូនពរដល់សាសនិកជនឥស្លាមក្នុងឱកាសពិធីបុណ្យរ៉ាមាដន

Share

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានផ្ញើសារចូលរួមអបអរសារទរ  និង ជូនពរជ័យចំពោះសាសនិកជនជាតិឥស្លាមកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងនៅលើសកលលោក ឲ្យមានសិរីសួស្តី សុភមង្គល បវវរមហារប្រសើរ ក្នុងឱកាសពិធីបុណ្យចូលខែ រ៉ាម៉ាដន។

សារជូនពររបស់សម្តេចនាយករដ្ឋមន្រ្តី បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសបុក ​កាលពីព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨។

សម្តេច ហ៊ុន សែន បានសរសេថា៖ «ខ្ញុំសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ម៉ាឌន ដែលកម្ពុជានឹងចាប់ផ្ដើម នៅថ្ងៃព្រហស្បតិ៍ទី ១ ខែ រ៉ម៉ាដនឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ។ខ្ញុំសូមបួងសួងអោយបងប្អូនទាំងអស់ទទួលបាននូវសេចក្កីសុខសប្បាយ ក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និង សុំអោយអល់ឡស់ទទួលយកនូវកុសលផលបុណ្យខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ »។

សូមបញ្ជាក់ថា ពិធីបុណ្យខែរ៉ាម៉ាដន ឬបុណ្យតបអាហាររបស់អ្នកកាន់សាសនាឥស្លាម គឺ ពិធី​នេះ​ឡើងដើម្បី​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​របស់​សាសនិក​ឥស្លាមចំពោះ​ព្រះអល់ឡោះ ជា​ម្ចាស់។ ម្យ៉ាង​ទៀតព្រះអាល់ឡោះ បាន​ដាក់​កាតព្វកិច្ច​បួស​ដល់​អ្នក​កាន់​សាសនា​ឥស្លាមទាំងអស់​នេះប្រយោជន៍អោយពួកគេមានជំនឿហើយខំកសាងកុសល ដើម្បីជាតិក្រោយ ។

សាសនិក​ឥស្លាម មាន​ជំនឿ​ថា ការ​បួស​របស់​ពួក​គាត់​នៅ​លើ​លោក​នេះ ពួក​គាត់​នឹង​ទទួល​បាន​វិញ​នូវ​ផល​បុណ្យ​ដ៏​ធំធេង​នៅ​ថ្ងៃ​បរលោក៕

Share

ព័ត៌មានទាក់ទង

Image