en     km
en     km

វៀតណាមរឹបអូសអាវយឺតពីអ្នកទេសចរចិនករណីដាក់ផែនទីសមុទ្រចិនខាងត្បូង

Share

អាជ្ញាធរវៀតណាម បានរឹបអូសអាវយឺតពីអ្នកទេសចរចិនដែលកំពុង ពាក់ជាប់នឹងខ្លួន ដោយសារអាវយឺតទាំងនោះ បានបោះពុម្ភផែនទីនៃតំបន់សមុទ្រចិនខាងត្បូង ថាជាដែនទឹករបស់ចិន។

កាសែតវៀតណាម បានចុះផ្សាយថា អាវយឺតរបស់អ្នកទេសចរចិនទាំងនេះ រឹបអូសនៅពេលពួកគេ មកដល់ ព្រលានយន្តហោះ កាំម្រាញ កាលពីយប់ថ្ងៃអាទិត្យ ទី១៣ឧសភា។

តាមផែនទីបោះពុម្ភលើអាវយឺតនេះ បញ្ជាក់ថា តំបន់សមុទ្រចិនទាំងមូលគឺជារបស់ចិន យូរលង់ណាស់មកហើយ។ ដោយសាររឿងនេះ បានធ្វើអោយអ្នកជាតិនិយមវៀតណាមផ្ទុះកំហឹង។ ពួកគេបានចូលទៅបញ្ចេញមតិលើបណ្ដាញសង្គមដោយទាមទារអោយ និរទេសពលរដ្ឋចិនទៅប្រទេសពួកគេវិញ។

វៀតណាម និងចិន មានជម្លោះដែនសមុទ្រនៃតំបន់សមុទ្រចិនខាងត្បូងច្រើនទសវត្សមកហើយ ដោយបណ្ដាលអោយសង្រ្គាមនឹងគ្នាទៀតផង គឺដូចនៅឆ្នាំ១៩៧៤ ចិនបានចូលកាន់កាប់ ប្រជុំកោះ ប៉ារ៉ាហ្សែល ដែលវៀតណាមធ្លាប់កាន់កាប់ និងនេសាទនៅទីនោះ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង