រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្មី លោក Mike Pompeo និយាយាថា អាមេរិកនឹង ស្នើឲ្យជួយកសាងសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងឡើងវិញ បើសិនទីក្រុងព្យុងយ៉ាង យល់ព្រមបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។នេះបើតាមបណ្តាញផ្សាយព័ត៌មាន BBC ។
លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ សុក្រ ថា អាមេរិកនឹងត្រៀមខ្លួនធ្វើការជាមួយកូរ៉េខាងជើង ដើម្បីសម្រេចនូវភាពរុងរឿងឲ្យដូចទៅនឹងភាពរីកចម្រើនរបស់កូរ៉េខាងត្បូងដែលជាមិត្តរបស់អាមេរិក។
លោក Pompeo ដែលទើបតែត្រលប់មកពីទីក្រុងព្យុងយ៉ាង បាននិយាយថា លោកមានកិច្ច ចរចាល្អ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន។
លោក គីម ជុង អ៊ុន និង ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបគ្នានៅសិង្ហបុរីនៅថ្ងៃទី ១២ ខែមិថុនា ខាងមុននេះ។
មេដឹកនាំទាំងពីរដែលធ្លាប់បាន គំរាមកំហែងគ្នាទៅវិញទៅមក តែឪឡូវនេះ បានប្រកាស បន្ទាប់ពីកិច្ចចរចាដ៏សំខាន់រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាលពីខែមេសា៕ ប្រភព៖ BBC