ប្រទេសមួយចំនួនលើពិភពលោក ដែលមានចំណងទាក់ទង ផ្នែកការទូតជាមួយប្រទេសម៉ាឡេស៊ី ចាប់ផ្ដើមសាទរការផ្ទេរអំណាច ដោយសន្តិវិធី តាមរយៈការបោះឆ្នោតសភា កាលពីថ្ងៃទី៩ ខែឧសភា។ នៅក្នុងការបោះឆ្នោតនេះ បក្សប្រឆាំងរួបរួមដឹក នាំដោយលោក មហាធា មហាម៉ាត និង អ្នកទោសនយោបាយ អាន់វ៉ា អ៊ីប្រាហ៊ិម បានឈ្នះការបោះឆ្នោតហើយឡើងធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាល។ ជ័យជម្នះរបស់គណបក្សប្រឆាំង ត្រូវបានមើលឃើញថា ជាការផ្លាស់ប្ដូរការដឹកនាំជាប្រវត្តិសាស្ត្រ នៃប្រទេសរាជានិយមនៅអាស៊ីអាគ្នេយ៌មួយនេះ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ លោកមហាធាបានស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី មកពីបក្សប្រឆាំង។ ការស្បថចូលកាន់តំណែងរបស់លោកមហាធានេះ បាននាំឲ្យមានការសាទរពីប្រទេសមួយចំនួននៅលើពិភពលោក។
ប្រទេសទាំងនោះ មានសហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី អូស្ត្រាលី ឥណ្ឌា សិង្ហបុរី អេរ៉ង និងអគ្គលេខាធិការអង្គការសហប្រជាជន។ សាររបស់ប្រទេសទាំងនេះ មានខ្លឹមសារប្រហាក់ប្រហែលគ្នា ដោយហៅលទ្ធផល នៃការបោះឆ្នោតនេះថា ឆ្លុះបញ្ជាំងពីឆន្ទៈរបស់ប្រជាជនម៉ាឡេស៊ី និងជាការពង្រឹងប្រជាធិបតេយ្យរបស់ប្រទេមួយនេះ។ ដោយឡែកប្រទេសមួយចំនួនទៀត នៃសមាគមអាស៊ាន នៅមិនទាន់ឃើញចេញសេចក្ដីថ្លែងការណ៍ ជុំវិញការប្រែប្រួលនយោបាយក្នុងតំបន់នោះនៅឡើយទេ។ ប្រទេសទាំងនេះមាន កម្ពុជា ឡាវ វៀតណាម ភូមា ថៃ និងព្រុយណេ៕