en     km
en     km

កម្ពុជា​និង​ថៃ​សហការ​គ្នា​ជួយ​ពលករ​ចំណា​ស្រុក​ខ្មែរ​

Share

ភ្នំពេញ​៖​ ក្នុង​សិក្ខាសាលា​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ អង្គការ​ ទី​ ៨​ ខែ​ ឧសភា​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ថៃ​ សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ ដើម្បី​ជួយ​ឲ្យ​ពលករ​ខ្មែរ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាពនៃ​អំពី​ការ​ជួញដូរមនុស្ស​ និង​ការពារ​សិទ្ធិ​ការងារ​របស់​ពួក​គេ​កាន់តែមានប្រសិទ្ធភាព។ នេះ​បើ​តាម​ កាសែត​ Bangkok​ Post

                                                       ពលករខ្មែរវិលត្រឡប់ពីថៃមកស្រុកកំណើតលេងចូលឆ្នំាខ្មែរឆ្នំា ២០១៨។

​កិច្ចការ​នេះ​រដ្ឋាភិបាល​ទាំង​ពីរ​ទទួល​បាន​ពី​គម្រោង​ជំនួយ​ពី​សហភាព​អឺ​រ៉ុប​ (EU)​ ហៅ​ថា​ គម្រោង ​MIG-RIGHT​។​ គម្រោង​នេះ​គាំទ្រ​ និង​ជួយ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ ហើយ​ទប់ស្កាត់​អំពើ​ហិង្សា​ និង​ការ​ជួញដូរ​មនុស្ស​។​

លើសពីនេះគម្រោង​នេះ​ក៏​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ​ចូល​ទៅ​ប្រទេស​ថៃ​ ដោយ​ខុសច្បាប់​ផង​ដែរ​។​ នេះ​បើ​តាម​ កាសែត​ Bangkok​ Post

​ការ​សែត​ថៃ​បញ្ជាក់​ថា​ បើ​តាម​តួរលេខ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ ពលករ​ជាង​ ៩០​ ភាគរយ​ ក្នុង​ចំណោម​ពលករ​ចំណាកស្រុក​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ ១ ​លាន ​២ ​សែន​ នាក់​ ប៉ុន្តែ​ពលករ​តិច​ជាង​ ៣០​ ភាគរយ​ ក្នុង​ចំណោម​នោះ​កំពុង​ចំណាកស្រុក​ទៅ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​នានា​របស់​រដ្ឋាភិបាលកម្ពុជា​។​

​បើ​តាម​ការិយាល័យ​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ នៃ​អង្គការសហប្រជាជាតិ​ (UNODC)​ ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី​ត្រូវ​បង់ប្រាក់​ចន្លោះ​ពី​ ៦០០​ ដុល្លារ​ ទៅ​ ៧៥០​ ដុល្លារ​ក្នុង​ម្នាក់​។

​តែ​ជាមួយ​គ្នា​នេះ​ របាយការណ៍​របស់​អង្គការ​ Human​ Right​ Watch​ ក្រោម​ចំណងជើង​ថា​«​ការ​រំលោភសិទ្ធិ​ និង​ធ្វើការ​ដោយ​បង្ខំ​នៅ​ឧស្សាហកម្ម​នេសាទ​ក្នុង​ប្រទេស​ថៃ​»​ ចេញផ្សាយ​នៅ​ដើមឆ្នាំ​ ២០១៨​ រក​ឃើញ​ថា​ ពលរ​ខ្មែរ​ និង​ភូមា​ រង​ការ​រំលោភ​បំពាន់​សិទ្ធិ​ និង​ការ​ជួញដូរ​មនុស្ស​ រួម​ទាំំ​ង​ការ​បើក​ប្រាក់ខែ​មិន​ទៀងទាត់​ និង​ទទួល​បាន​កម្រៃ​ទាប​។​ លើស​ពី​នេះ​ ពលករ​ទាំងនោះ​ខ្វះ​ការ​គាំពារ​ផ្នែក​ច្បាប់​នោះ​ទេ​។​

Human​ Right​ Watch​ អះអាង​ថា​ ពលករ​ធ្វើការ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​ប្រមាណ​ ៥​ ម៉ឺន​នាក់​ត្រូវ​បាន​រំលោភសិទ្ធិ​ធ្ងន់ធ្ងរ​ ហើយ​នៅ​ឆ្នាំ​ ២០១៥​ រដ្ឋាភិបាល​ថៃ​រក​មិនឃើញ​សូ​ម្បី​ មួយ​ករណី​ក្នុង​ចំណោម​ពលករ​ជាង​ ៤៧​ម៉ឺន​នាក់​ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ បាន​ដកស្រង់​ប្រសាសន៍​មន្ត្រី​តំណាង​នាយកដ្ឋាន​ការពារ​ពលកម្ម​ និង​សុខ​មា​ភាព​នៃ​ក្រសួង​ការងារ​ថៃ​ ឲ្យ​ដឹង​ថា​ ច្បាប់​ថ្មី​បាន​តឹង​រឹង​ដោយ​ការពារ​ពលករ​លើ​ទូក​នេសាទ​ និង​ពលកម្ម​ផ្នែក​ផ្សេង​ទៀត​ បាន​អនុម័ត​រួចរាល់​ហើយ​។​

​មន្ត្រី​តំណាង​នាយកដ្ឋាន​ការពារ​ពលកម្ម​ និយាយ​ថា ​ច្បាប់​ថ្មី​នេះ​តម្រូវ​ឲ្យ​ន​យោ​ជិ​ក​ និង​ន​យោជក​ចុះ​កិច្ចសន្យា​ ក្នុង​ការ​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​តាម​រយៈ​ធនាគារ​។​

​និ​យោ​ជិ​ក​ ឬ​ថៅកែ​ ត្រូវ​រក្សា​ទុក​កំណត់​ត្រា​ត្រឹមត្រូវ​ ដើម្បី​កត់ត្រា​ ការ​បង់ប្រាក់​ឲ្យ​កម្មករ​ចំណាកស្រុក​ ក្នុង​ការ​កាត់​បន្ថយ​ការ​ជួញដូរ​មនុស្ស​ និង​ការ​កេ​ញ​ប្រវ័ញ្ច​កម្មករ​ និង​ការ​កើនឡើង​ទ្វេ​ដង​នៃ​ការ​ត្រួតពិនិត្យ​ដោយ​នាយកដ្ឋាន​និង​នគរបាល​រាជ​ភូមិន្ទ​ថៃ​ ដើម្បី​កាត់​បន្ថយ​ការ​គំរាមកំហែង​ដល់​សិទ្ធិ​ពលករ​ចំណាកស្រុក​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង