en     km
en     km

ការនាំចេញអង្គកម្ពុជាធ្លាក់ចុះនៅរយៈពេល ៤ខែដំបូងនៃឆ្នាំ២០១៨

Share

ភ្នំពេញ៖តាមរបាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករបានឱ្យដឹងថា រយៈពេល ៤ខែដំបូងឆ្នាំ ២០១៨នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួនជិត ២០ម៉ឺនតោន ធ្លាក់ចុះ ៧,៦ភាគរយ។

របាយការណ៍បញ្ជាក់ថា ចាប់ពីខែ មករា ដល់ ខែមេសា ឆ្នាំ២០១៨ បញ្ជាក់ថា កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារជាង៥០ប្រទេស នៅលើពិភពលោកបានចំនួន​ ១៩ ម៉ឺន ៧៣៥៤តោន ធ្លាក់ចុះ ៧,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ មានចំនួន ២១ម៉ឺន ២៣៩៤តោន។

តាមរបាយការណ៍ដដែលនេះ ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០១៨នេះ ប្រទេសចិននៅតែនាំមុខក្នុងការនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ដែលមានរហូតជាង ៥ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានជាង ២ម៉ឺន ៦ពាន់តោន និងប្រទេសប៉ូឡូញមានចំនួនជាង ១ម៉ឺន ១ពាន់តោន។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយកាលពីឆ្នាំទៅ បានបង្ហាញថា កម្ពុជាបាននំាអង្ករចេញទៅ​ក្រៅប្រទេសជាង ៦៣ម៉ឺនតោនកើនឡើង ១៧.៣០ភាគរយ បើធៀបទៅនឹងរយៈពេល​ដូច​គ្នា​នៅឆ្នំា ២០១៦ នំាអង្ករចេញជាង ៥៤ម៉ឺនតោន៕

Share

ព័ត៌មានទាក់ទង

Image