en     km
en     km

សម្ដេចហ៊ុនសែន៖គ្មានការលើកលែងទោសមេបក្សប្រឆាំងទេ (មានសំឡេង)

Share

ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រីបន្ត វាយប្រហារលើមេដឹកនាំបក្សប្រឆាំងដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារ។ សម្ដេចបញ្ជាក់ថា ដោយសារមានបំណងផ្ដួលរំលំរដ្ឋាភិបាល គឺគេមិនដោះលែងអោយមានសេរីភាពឡើយ។ប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលបើមិននិយាយចំឈ្មោះអ្នកនយោបាយ ណាពិតមែន តែទំនងមិនមានអ្នកនយោបាយណា ក្រៅពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនោះទេ ។

លោក រឿន ឬទី្ធ ជូនសេចក្ដីលំអិត៖

ថ្លែងនៅចំពោះមុខកម្មករកម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃពុធ ទី៩ ឧសភានេះ សម្ដេចនាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់កម្មករថា បើមានវត្តមានរបស់សម្ដេច គឺគ្មានទេសង្រ្គាម។

សម្ដេចថា ត្រូវនាំគ្នាជួយរក្សាសន្តិភាពអោយបានគង់វង្ស ព្រោះប្រទេសមានសន្តិភាពធ្វើអោយសេដ្ឋកិច្ចជាតិរុងរឿង។ តែឆ្លៀតក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន ដែលថ្លែងថា សម្ដេចបានធ្វើជានាយករដ្ឋន្ត្រីយូរជាងគេ ៣៣ឆ្នាំ ហើយរំពឹងថា កាន់តំណែងនេះ ១០ឆ្នាំទៀត បានបង្ហាញកំហឹងជាថ្មីម្ដងទៀតទៅលើមេដឹកនាំបក្សប្រឆាំងម្នាក់ដែលកំពុងជាប់ឃុំខនៅក្នុងពន្ធនាគារ។

សម្ដេចផ្ទុះកំហឹង ដោយបានរំលឹកមេដឹកនោះ បានមកដឹកនាំកម្មករក្រុងបាវិតប្រឆាំងរដ្ឋាភិបាលរបស់សម្ដេច។ ត្រង់នេះហើយ ដែល សម្ដេច បញ្ជាក់ថា គ្មានទេការលើកលែងទោស​ដល់ជននេះ គឺត្រូវបន្តអោយដេកក្នុងគុកទៀតទៅ ហើយទោះបីគ្មានបក្សរបស់មេដឹកនាំនោះចូលរួមការបោះឆ្នោតក៏ដោយ។

កាលពីថ្ងៃច័ន្ទ ទី ៧ឧសភា ក្រុមប្រឹក្សា​ជំនុំជម្រះនៃ​តុលាការ​កំពូល បានសម្រេចមិនដោះលែងលោក កឹម សុខា​ ឲ្យ​មាន​សេរីភាព​វិញ​ទេជុំវិញ​បណ្ដឹង​សុំ​ឱ្យ​លុបចោល​សេចក្ដី​សម្រេច​បន្ត​ឃុំខ្លួន​រូបលោក​ ៦​ខែ​ទៀត។

មេធាវី​ការពារ​ក្ដី​ម្នាក់ គឺ​លោកស្រី ម៉េង សុភារី បានប្រាប់អ្នកសារព័ត៌មានថាតាម​ទិដ្ឋភាព​ច្បាប់ លោក កឹម សុខា គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​ស្របតាម​មាត្រា​២២៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ។

លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំងធ្លាប់ជាប់ពន្ធនាគារម្ដងរួចហើយកាលពីចុងឆ្នាំ ២០០៥ ដែលកាលណោះលោកជាប្រធានមជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា។  លោកបំរុងកាត់អោយមានទោសម្ដងទៀត ករណី មិនចូលខ្លួននៅចំពោះមុខតុលាការ ក្នុងសំណុំរឿងពាក់ព័ន្ធស្ត្រីម្នាក់ ។ លោកស្ថិតនៅក្នុងការឃុំខ្លួន ដោយខ្លួនឯងរយៈពេល ៦ខែ។ តែក្រោយមកលោកមានទំនាក់ទំនងជាមួយ សម្ដេច ហ៊ុន សែន តាមទូរស័ព្ទដើម្បីបន្ថយកំដៅនយោបាយលោកក៏ត្រូវបានព្រះមហាក្សត្រលើកលែងទោសម្ដងទៀតតាមរយៈការស្នើសុំពីនាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែន៕

 

 

 

 

Share

ព័ត៌មានទាក់ទង

Image