en     km
en     km

រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានរងការបាញ់សម្លាប់ខណៈការបោះឆ្នោតជិតចូលមកដល់

Share

រដ្ឋមន្ត្រីប៉ាគីស្ថាន Ahsan Iqbal បានរងរបួសនៅក្នុងការវាយប្រហារមួយ មុនពេលប្រទេសនេះរៀបចំការបោះឆ្នោតនៅប៉ុន្មាន ខែទៀតនេះ។

ពួកមន្ត្រីបាននយោបាយថា ប៉ូលិសបានកំណត់មុខសញ្ញាជនសង្ស័យបានហើយ។ លោករដ្ឋមន្ត្រី អះសាន រងការបាញ់ប្រហារនេះ បន្ទាប់ពីលោកបានដើរចេញពីការជួបជុំមួយ នៅខេត្ត ប៉ុនចាប ។ ការវាយប្រហារនេះ បានធ្វើឡើងកាលពីថ្ងៃ ៦ឧសភា បណ្ដាលអោយលោករដ្ឋមន្ត្រី រងបួស។

តាមទីភ្នាក់ងារសារព័ត៌មាន AFP ការវាយប្រហារនេះ នាំអោយមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់បក្សនយោបាយ ដែលបានព្រមានថា ការបោះឆ្នោតសភាខាងមុខនេះ នឹងនាំអោយមានការ ភ័យខ្លាចជាខ្លាំង។

គួរបញ្ជាក់ដែរថា ប្រទេសប៉ាគីស្ថាន ធ្លាប់មានប្រវត្តិសម្លាប់អ្នកនយោបាយមុនការបោះឆ្នោត។ ជាក់ស្ដែងលោកស្រី Benazir Bhutto  អតីតនាយករដ្ឋមន្ត្រីប្រទេសនេះ ត្រូវបានសម្លាប់នៅចុងឆ្នាំ២០០៧ មុនការបោះឆ្នោតសភាចាប់ផ្ដើមនៅខែមករា ឆ្នាំ២០០៨៕

 

 

Share

ព័ត៌មានទាក់ទង

Image