en     km
en     km

ក្រសួងការបរទេសចេញសេចក្ដីថ្លែងការណ៍គាំទ្រចំពោះជំនួបរវាងមេដឹកនាំកូរ៉េ

Share

ភ្នំពេញ៖ក្រសួងការបរទេស​កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះជំនួបដែលធ្វើឡើងរវាងមេដឹកនាំកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។

នេះបើតាមសេចក្ដីថែ្លងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា ចុះផ្សាយកាលថ្ងៃទី ២ ខែឧសភា ២០១៨ ដែលទើបបានផ្សព្វផ្សាយនៅថ្ងៃនេះ។

តាមរយៈសេចក្ដីថ្លែងការណ៍នេះ  ក្រសួងការបរទេសកម្ពុជាចាត់ទុកជំនួបកំពូលជាប្រវត្តិសាស្រ្ដរវាងប្រទេសកូរ៉េទាំងពីរ  គឺជា ជំហានទៅមុខឆ្ពោះទៅរកភាពកាន់តែប្រសើរនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្ដរកូរ៉េ ក៏ដូចជា សន្ដិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

នៅក្នុងខ្លឹមសារសេចក្ដីថ្លែងការណ៍ដដែលនេះ ប្រទេសកម្ពុជាមានការលើកទឹកចិត្តដោយឃើញពីការប្ដេជ្ញាដើម្បីបង្កើតនូវរបបសន្ដិភាពជាអចិន្រ្ដៃយ៍ ជំនួសឲ្យស្ថានភាពយុទ្ធសន្ដិភាពនាពេលបច្ចុប្បន្ននេះ ហើយគាំទ្រយ៉ាងពេញទំហឹងចំពោះការលុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដែលនឹងបង្កើតឲ្យមាននូវសន្កិភាព សន្ដិសុខ និស្ថិរភាពជានិរន្ដរ៍នៅក្នុងតំបន់។

\គួរបញ្ជាក់ដែរថា ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងដែលដឹកនាំដោយលោក គីម ជុងអ៊ុន  និងលោក ម៉ូន ចាវអ៊ីន មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី២៧ ​ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ៕

Share

ព័ត៌មានទាក់ទង

Image