en     km
en     km

អាជ្ញាធរ​ថៃ​ ចាប់ខ្លួន​ពលករ​ខ្មែរ​ម្នាក់​ពី​បទ​មនុស្សឃាត​

Share

​ភ្នំពេញ​ ៖​ ពលករ​ខ្មែរ​ម្នាក់​ ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​ចាប់ខ្លួន​ កាលពីរ​សៀ​ថ្ងៃ​ទី​០២​ ខែឧសភា​ ពី​បទ​មនុស្សឃាត​ ដោយ​ចេតនា​ទៅ​លើ​ពលករ​ខ្មែរ​ម្នាក់​។​ នេះ​បើ​យោ​តាម​ការ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៣​ ខែឧសភា​នេះ​។​

​តាម​គេហទំព័រ​ដដែល​ ជនសង្ស័យ​មានឈ្មោះ​ថា​ ពៅ​ សីហា​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជា​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ។​ បុរស​រូប​នេះ​ បាន​ប្រព្រឹត្ដ​អំពើ​មនុស្សឃាត​ទៅ​លើ​បុរស​ម្នាក់​មានឈ្មោះ​ ចេ​ង​ រ៉ា​ក់​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ដ​កំពង់​ឆ្នាំ​។​ ជនសង្ស័យ​ ពៅ​ សីហា​ បាន​ធ្វើ​សកម្មភាព​មនុស្សឃាត​ដោយ​ចេតនា​ ទៅ​លើ​ជន​រង​គ្រោះ​ ចេ​ង​ រ៉ា​ក់​ នៅ​វេលា​ម៉ោង​ ៩​កន្លះ​ យប់​ ថ្ងៃ​ទី​០១​ ខែឧសភា​។​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ ជនសង្ស័យ​រូប​នេះ​ បាន​រត់គេច​ខ្លួន​។​ លុះដល់​ថ្ងៃ​ទី​០២​ ខែឧសភា​ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បាន​តែ​ម្ដង​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង