ភ្នំពេញ៖ កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិជាង ៤ ម៉ឺនតោន ដោយទទួលបានចំណូលជាង ៥៧ លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៨នេះ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ បង្ហាញថា កម្ពុជានាំចេញជ័រកៅស៊ូចំនួន ៣៩.០០០តោន កើនឡើងតិចតួច បើធៀបទៅនឹងឆ្នាំមុន។
បើតាមអគ្គនាយកដ្ឋានកៅស៊ូបញ្ជាក់ថា ជ័រកៅស៊ូកម្ពុជាមានតម្លៃប្រមាណ ១៤០០ ដុល្លារក្នុងមួយតោន។
អគ្គនាយកដ្ឋានកៅស៊ូ បន្ថែមថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤៣ ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដីចៀរជ័រចំនួនប្រមាណ ១៧ ម៉ឺនហិកតា ស្មើនឹង ៣៩ ភាគរយ ហើយផ្ទៃដីថែទាំកៅស៊ូជាង ២៦ ហិកតា ស្មើនឹងប្រមាណ ១៦ ភាគរយ។ រោងសិប្បកម្មកែច្នៃចំនួន ១៣៩ ទីតាំង ដោយផលិតជ័រកៅស៊ូស្ងួតជាង ១៩ ម៉ឺនតោន។
លោក ប៉ុល សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ពន្យល់ថា ជ័រកៅស៊ូកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិគឺ ប្រទេសចិន វៀតណាម ម៉ាឡេស៊ី និង សឹង្ហបុរី។
នៅឆ្នាំ២០១៧ ប្រាក់ចំណូលលក់ជ័រទទួលបានជិត ៣០០លានដុល្លារ៕