ភ្នំពេញ៖ រាជរដ្ឋាភិបាលប្រមូលពន្ធអាករគ្រប់ប្រភេទបានប្រមាណ ៧៦១លានដុល្លារអាមេរិកនៅត្រីមាសទី១ ឆ្នាំ ២០១៨ កើនឡើងជិត ៤០ ភាគរយ។
មន្រ្តីពន្ធដាបិទក្រដាសបង់ពន្ធលើរថយន្តតាក់ស៊ី។រូបភាព៖ facebook
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលប្រចាំខែមីនា និងត្រីមាសទី១របស់អគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០១៨ ចំណូលពន្ធអាករគ្រប់ប្រភេទប្រមូលបានជាង ៧៦១លានដុល្លារ កើនឡើង ៣៩,៦ ភាគរយ ។
ការប្រមូលពន្ធក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង ៦៧,២១ លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមរយបាយការណ៍ប្រចាំត្រីមាសទី១ បញ្ជាក់ថា ចំណូលពន្ធ អាករគ្រប់ប្រភេទដែលប្រមូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យមានចំនួនប្រមាណ ៤៤៦,៥២លានដុល្លារ និងបានធ្វើបែបបទបង់ចូលថវិកាជាតិចំនួន ២២៤,៥២ លានដុល្លារ ស្មើនឹង ១១,៦៦ ភាគរយ នៃផែនការច្បាប់ក្នុងនោះថវិកាថ្នាក់ចំនួន ១៩៨,១៥ លានដុល្លារ ស្មើនឹង ៨៨,៣៤ ភាគរយ និងថវិការថ្នាក់ជាតិ២៥,៩១ ដុល្លារ ស្មើនឹង ១១, ៥៥ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ការប្រមូលចំណូលពន្ធ អាករ គ្រប់ប្រភេទប្រមាណ ៣០,៧៧ ដុល្លារ កើនឡើង ៧, ០៧ ភាគរយ៕