en     km
en     km

ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​ទទួល​បាន​ជាង​ ៤៨​ លាន​ដុល្លារ​

Share

​ភ្នំពេញ​៖​ គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ចំណូល​ជាង​ ៤៨​ លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​រយៈពេល​ ៤​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​។​

                                           ភ្ញៀវបរទេសមកទស្សនាប្រាសាទអង្គរវត្តជាង១លាននាក់ក្នុងរយៈពេល ៤ ខែ ដើមឆ្នំា ២០១៨។



​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ១​ ខែ​ ឧសភា​នេះ​ ឲ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ជាង​ ១​ លាន​នាក់​និង​ទទួល​បាន​ចំណូល​ជាង​ ៤៨​ លាន​ដុល្លារ​។​

​ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​កើនឡើង​ ១១,១៧​ ភាគរយ​ ហើយ​ចំណូល​ពី​ការ​លក់​សំបុត្រ​កើនឡើង​ ២២,​ ៩៤​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​។​

​កាលពី​ឆ្នាំ​ ២០១៧​ អង្គ​វត្ត​រក​ប្រាក់​ចំណូល​បាន​ ១០៧​ លាន​ដុល្លារ​ កើនឡើង​៧២​ ភាគរយ​ ហើយ​ប្រាសាទ​អង្គ​វត្ត​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាង​ ២​ លាន​ ៤​ សែន​នាក់​ កើនឡើង​ ១១,​ ៨២​ ភាគរយ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង