មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបមាន ការបើក ទំព័រ ប្រវត្តិសាស្ត្រជាថ្មី សម្រាប់កម្ពុជាទទួលយកសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងរៀបចំការបោះឆ្នោត ។ មានកិច្ចព្រមព្រៀងមួយនេះ ទើបមានកិច្ចសន្យាធានារ៉ាប់រងជីវិតអមតៈ សម្រាប់ប្រជាជាតិខ្មែរ ។ ប៉ុន្ដែដើម្បីឲ្យប្រទេសកម្ពុជា ទទួលបានកិច្ចសន្យា ធានារ៉ាប់រង ជីវិតអមតៈសម្រាប់ប្រជាជាតិខ្មែរនេះ ទាល់តែយុវជន និងពលរដ្ឋខ្មែរទាំងអស់ ពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀងថាតើកិច្ចព្រមព្រៀង ២៣តុលា ឆ្នាំ១៩៩១ នេះ មានសារៈ សំខាន់បែបណាចំពោះប្រជាជាតិខ្មែរ ចំពោះបូរណភាពទឹកដីខ្មែរ ចំពោះសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ និងចំពោះស្ថានភាពនយោបាយនៅស្រុកខ្មែរ…។ នេះ ជាការលើក ឡើងពីលោក បូ ពៅ សកម្មជនផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។
ចង់ដឹងថា អ្វីជាសារៈសំខាន់ នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះនឹងក្លាយជា កិច្ចសន្យា ធានារ៉ាប់រងជីវិតអមតៈ សម្រាប់ប្រជាជាតិខ្មែរបានដោយរបៀបណា ? ជាបន្ដសូមអញ្ជើញ តាមដានស្ដាប់កិច្ចសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្រី្ត នៃWMC ជាមួយ លោក បូ ពៅ សកម្មជន ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដូចតទៅ៖