ភ្នំពេញ៖បុណ្យវិសាខបូជាជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា ដែលជាការរំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥កើត ›› ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។
ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គលត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ញ្ញាណដឹង៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន
ប្រការដ៏សំខាន់មួយទៀត គឺអង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក។
តើពិធីបុណ្យវិសាខបូជាមានអត្ថប្រយោជន៍យ៉ាងណាសម្រាប់មនុស្សជាតិទូទៅទើបអង្គការសហប្រជាជាតិទទួលស្គាល់ជាទិវាបុណ្យរបស់ខ្លួន?សូមស្ដាប់ការពន្យល់របស់ព្រះសង្ឃ វ៉ង់ សុភ័ស្ដ សាស្រ្តាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងបទសម្ភាសជាមួយកញ្ញា ជុំ ជោគតា ដូចតទៅ៖