en     km
en     km

ធនាគារពិភពលោកអនុម័តហិរញ្ញប្បទាន ៩០លានដុល្លារដើម្បីបង្កើនគុណភាពឧត្តមសិក្សា

Share

ភ្នំពេញ៖​ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិធនាគារពិភពលោក​នៅថ្ងៃទី​ ២៦​ ខែ​មេសា​ ឆ្នាំ​ ២០១៨​ សម្រេចអនុម័តហិរញ្ញប្បទានទឹកប្រាក់៩០លានដុល្លារ​ ដើម្បីលើកកម្ពស់គុណភាពកម្រិតឧត្តមសិក្សា​ និងការងារស្រាវជ្រាវនៅកម្ពុជា។

 

យោងតាមសេចក្តីប្រកាសព័ត៌មាន​ គម្រោងនេះ​ នឹងជួយបង្កើនលទ្ធភាពសម្រាប់សិស្សក្រីក្រកម្ពុជាទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។

ជាមួយគ្នានេះ​ គម្រោងនេះមានរយ:ពេល​ ៦​ឆ្នាំដើម្បីជួយបង្កើនសមត្ថភាពស្ថាប័តឧត្តមសិក្សា​ និងជួយបង្កើនគុណភាពអប់រំ​ និងកិច្ចការស្រាវជ្រាវ​ រួមទាំងបង្កើនអភិបាលកិច្ចក្នុងវិស័យអប់រំ​។

គម្រោងទឹកប្រាក់ ៩០លានដុល្លារនេះ ផ្តោតការយកចិត្តទុកដាក់លើមុខវិជ្ជា​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ វិស្វកម្ម​ គណិតសាស្រ្ត​ កសិកម្ម​។

គេរំពឹងថា​ និស្សិត​កម្ពុជានឹងទទួលបានជំនាញ និង​ចំណេះដឹង ក្នុងការឆ្លើយតបជាមួយតម្រូវការទីផ្សារកាងារក្រោយបញ្ចប់ការសិក្សា។

គម្រោងនេះក៏ជួយគាំទ្រគោលនយោបាយការអភិវឌ្ឍឧស្សាហកម្មតាមរយៈសកម្មភាពធំចំនួន៥​ រួមមាន​ ការផ្តល់មូលនិធិសម្រាប់សិក្សាស្រាវជ្រាវលើមុខវិជ្ជាអាទិភាព​ ពង្រីកបន្ទប់សិក្សា​ មន្ទីរពិសោធន៍​ និងសាងសង់និវេសនដ្ឋានសម្រាប់និស្សិតក្រីក្រស្នាក់នៅ។

ពិសេសនិសិ្សតស្រ្តីមកពីគ្រួសារក្រីក្ររស់នៅតំបន់ដាច់ស្រយាល​ ហើយជួយពង្រឹងប្រព័ន្ធធានាគុណភាពនិងប្រព័ន្ធព័ត៌មាន​ និងធ្វើការជាមួយដៃគូរអន្តជាតិក្នុងការកែលម្អ​ កម្មវិធី​ និងវិធីសាស្រ្តបង្រៀនចំពោះមុខវិជ្ជាអាទិភាព។

ព្រមទាំងការសង់និវេសនដ្ឋានសម្រាប់សិស្សនៅរាជធានីភ្នំពេញ​ និងពង្រីកអាគារសិក្សា​ ឬហេដ្ឋារចនាសម្ព័ន្ធស្ថាប័នឧត្តមសិក្សាចំនួនពីរនៅខេត្តបាត់ដំបង​ និងស្វាយរៀង​។

លោកស្រី​ អ៊ីហ្គូណា​ ដូបាច្រា​ នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា​មានប្រសាសន៍​ថា​ ការកសាងសមត្ថភាពស្រាវជ្រាវអោយមានគុណភាពខ្ពស់ជាការត្រៀមនិស្សិតថ្នាក់ឧត្តមសិក្សាក្រោយបញ្ចប់ការសិក្សាដោយគម្រោងនេះ​ នឹងជួយក្រសួងអប់រំ​ យុវជន​ និងកីឡាកសាងសមត្ថ ភាពនិស្សិតខ្មែរ​ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ។

ទាក់ទងគម្រោងនេះ​ លោក​ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ឲ្យដឹងថា​ គម្រោងនេះនឹងជួយបង្កើនយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលសម្រាប់អភិវឌ្ឍសិស្សក្នុងថ្នាក់ឧត្តមសិក្សា​ និងជាឱកាសកាន់តែច្រើនក្នុងការចល័ត​ និងផ្ទេរបច្ចេកវិទ្យានៅបណ្តាប្រទេសជាសមា ជិកអាស៊ាន៕

 

Share

ព័ត៌មានទាក់ទង

Image