en     km
en     km

មេបក្សប្រឆាំងអាយុ៩២ឆ្នាំ ប្រឈមមុខនឹងជាប់ពន្ធនាគារខណៈការបោះឆ្នោតជិតចូលមកដល់

Share

ម៉ាឡេស៊ី៖អតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក មហាធា មហាមាដ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតបន្ទាន់មួយពីក្រុមរដ្ឋអាជ្ញាតាមបណ្ដឹងរបស់បក្សកាន់អំណាច ដែលបានប្ដឹងលោកពីបទបំផ្លិចបំផ្លាញសេដ្ឋកិច្ច ដោយសារតែបានជួលយន្តហោះមួយគ្រឿងដឹកលោកចុះទៅឃោសនាព្រោះតែយន្តហោះនោះមិនមានសុត្ថិភាពគ្រប់គ្រាន់។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Liow Tiong Lai បាននិយាយថា នាយកដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំដាក់ពាក្យបណ្ដឹងប្រឆាំងលោករួចហើយ។ លោករដ្ឋមន្ត្រីបានបដិសេធថា បណ្ដឹងនេះ មិនមែនជារឿងនយោបាយទេតែជារឿងស៊ីវិល។ 

ក្នុងរឿងនេះ មេបក្សប្រឆាំងបាននិយាយដែរថា លោកមិនបានជិះយន្តហោះនោះទេ ដោយសារតែអ្នកបើកបរសម្រេចលុបចោលជើងហោះហើយ ដោយសារតែប្រព័ន្ធសុវត្ថិភាពរបស់យន្តហោះមិនគ្រប់គ្រាន់។

ប្រទេសម៉ាឡេស៊ីកំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងសកម្មឆ្ពោះទៅរកការបោះឆ្នោតសភានីតិកាលទី១៤ នៅថ្ងៃទី ៩ឧសភា។ ការបោះ ឆ្នោតដ៏ក្ដៅគគុកនេះ ក្រុមប្រធានបទការដាក់ប្រទេសលក់អោយចិន។

ក្រុមគណប​ក្សប្រឆាំងរួបរួមរបស់លោក មហាធា មហាមាដ បានចាប់យករបៀបវារៈនេះវាយប្រហារទម្លាក់សន្លឹកឆ្នោតរបស់នាយករដ្ឋមន្ត្រី ណាជីព រ៉ាហ្សាក់។

ក្រុមប្រឆាំងបានបង្ហាញពីគ្រោះថ្នាក់ចំពោះជាតិសាសន៍ម៉ាឡេស៊ី បើការសម្រុកដាក់ទុនមកពីប្រទេសចិននឹងលំហូរជនជាតិចិនមិនមានការគ្រប់គ្រងច្បាស់លាស់។ ដោយសាររលកឃោសនាវាយចំៗដែលអ្នកសង្កេតការណ៍ថា អាចជាការសងសឹងពីបក្សកាន់អំណាចករណីចោទលោកមហាធានេះ គឺបន្ទាប់ពីលោកបានវាយប្រហារលោកណាជីពដាក់ប្រទេសលក់អោយចិន ក្រោមលេសគម្រោងវិនិយោគដែលគ្មានសមតុល្យនឹងធនធានធម្មជាតិ និងធ្វើអោយក្មេងជំនានក្រោយជួបអនាគតមិនល្អ៕

 

 

Share

ព័ត៌មានទាក់ទង

Image