បន្ទាប់ពីបបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួមក ក្រសួងធនធានទឹក និងឧតុនិយមជម្រាបជូនដំណឹងដល់សាធារណ ជនឱ្យបានជ្រាប ថា នៅខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៨ កម្ពុជាអាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្ដាល ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធានធានទឹកនិងឧតុនិយមចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ដដែល ចាបប់ពីចុងខែកក្កដា ដល់ដើមខែសីហា អាចនឹងមានកូនរដូវប្រាំង។ ដោយឡែក បរិមាណទឹកភ្លៀងនឹងថយចុះមកនៅក្នុងកម្រិតពីតិចទៅមធ្យម។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ការប្រឈមនឹងជំនន់ទឹកភ្លៀង គឺខ្ពស់ជាងឆ្នាំ២០១៧ ជាពិសេសនៅអំឡុងខែសីហា និងខែកញ្ញា។
តាមសេចក្ដីជូនដំណឹងនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេស បងប្អូនប្រជាកសិករ ជ្រាបជាព័ត៌មាន៕
Post Views: 329