en     km
en     km

បទសម្ភាស៖ សហភាពអឺរ៉ុបនឹងផ្លាស់ប្ដូរជំហរភ្លាមបើ​កម្ពុជាមានដំណោះស្រាយមុនការបោះឆ្នោត

Share

ភ្នំពេញ៖ នៅក្នុងបទសម្ភាសផ្ដាច់មុខជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នៅថ្ងៃពុធ ទី២៥ មេសានេះ លោក ច្សច អេដហ្គា មានប្រសាសន៍ថា ការត្រៀមចាត់វិធានការរបស់សហភាពអឺរ៉ុប គឺជាជម្រើសដែលមិនចង់អោយកើតមាន​នោះទេ។ តែលោកថា អ្វីដែលសហភាពប្រាថ្នាចង់ឃើញ គឺការស្រុះស្រួលគ្នាឡើងវិញក្នុងចំណោមគណបក្សធំពីរ ។ លោកបន្តថា សហភាពអឺរ៉ុបពិតជាចង់ឃើញ បក្សធំទាំងពីរនេះមានការត្រូវរូវគ្នា ​ហើយនាំអោយបក្សប្រឆាំងមានវត្តមាននៅក្នុងការបោះ ឆ្នោតជាតិចុងខែកក្កដា ឆ្នាំ២០១៨ នេះ។ លោកសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនឹងផ្លាស់ប្ដូរជំហរភ្លាម បើ​កម្ពុជាមានដំណោះស្រាយមុនការបោះឆ្នោត ។

ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទសម្ភាស រវាងលោក នួន បូរិន អ្នកគ្រប់គ្រងព័ត៌មាននៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងលោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តាមរយៈអ្នកបកប្រែភាសាដូចតទៅ៖

 

                         សកម្មភាពក្នុងកិច្ចសម្ភាស រវាងលោក លោក ច្សច អេដហ្គា និងលោក នួន បូរិន នៅស្ថានីយ៍វិទ្យុស្រ្តីកម្ពុជា។

Share

Image
Image
Image