អ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយថា ការធ្វើសមយុទ្ធយោធាបន្តបន្ទាប់ដែលធ្វើឡើងនៅកោះតៃវ៉ាន់ គឺជាការផ្ញើសារគំរាមប្រទេសដីកោះនេះ មិនអោយប្រែក្លាយជាដែនដីឯករាជ្យបានឡើយ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia កាលពីសប្ដាហ៍មុន ចិនបានធ្វើសមុទ្ធទ័ពជើងទឹកទ្រង់ទ្រាយធំ ដោយមាននាវាផ្ទុកយន្តហោះចម្បាំងចូលរួមដែលសមយុទ្ធនេះធ្វើឡើង នៅច្រកសមុទ្រតៃវ៉ាន់ ។
ការធ្វើសមុទ្រនេះ នាំអោយកោះតៃវ៉ាន់ សម្ដែងកំហឹងជាខ្លាំងទៅលើប្រទេសចិន ដោយចាត់ទុកថា ជាការគំរាមរដ្ឋអធិបតេយ្យមួយ។ អ្វីដែលចិនបានសន្យាបន្តធ្វើសមយុទ្ធនេះបន្ទាប់ពីលោកស្រីសាយអ៊ីងវឹុន ដែលជាប្រធានា ធិបតីជាប់ឆ្នោតនៅឆ្នាំ២០១៦បានបង្ហាញជំហរ ចង់ធ្វើអោយ កោះតៃវ៉ាន់ជារដ្ឋឯករាជ្យ។
ជំហររបស់មេដឹកនាំតៃវ៉ាន់ដែលអាងអាមេរិកនៅពីក្រោយនេះ បានក្លាយជារូបភាពនៃការបង្កភាពតានតឹង ជាមួយចិនក្រុងប៉េកាំង។
អ្នកនាំពាក្យ Ma Xiaoguang សម្រាប់កិច្ចការបរទេសនៃប្រទេសចិន បាននិយាយថាសមយុទ្ធនេះ គឺច្បាស់ណាស់ថា កងទ័ពប្រជាជនចិន ពិតជាមានសមត្ថភាពដើម្បីធ្វើអ្វីមួយដាក់កោះតៃវាន់បានគ្រប់ស្ថានការណ៍។
កោះតៃវ៉ាន់បានផ្ដាច់ខ្លួនពីប្រទេសចិន ដោយសារសង្រ្គាមស៊ីវិលឆ្នាំ ១៩៤៩ ។ ទោះបីជារដ្ឋមួយដាច់ដោយឡែកក៏ដោយ តែសម្រាប់ក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។
កោះតៃវ៉ាន មានរដ្ឋធានីរបស់ខ្លួនគឺតៃប៉ិ ដែលមានប្រជាជនសរុបជិត ២៤លាននាក់។ ដែនដីកោះនេះ ត្រូវគេមើលឃើញថា ជារដ្ឋមួយដែលអាងអាមេរិកជាខ្លាំង។
គ្រឿងសព្វាវុធរបស់ដែនដីកោះនេះជារបស់អាមេរិកហើយការទិញអាវុធពីអាមេរិកនេះហើយ ធ្វើអោយតៃវ៉ាន់ មានឥទ្ធិពលទប់ស្ថានការណ៍ជាមួយនឹងប្រទេសចិន។
គេសង្កេតឃើញអាមេរិកតែងតែការពារតៃវ៉ាន់ និងគំរាមចិនករណីក្រុងប៉េកាំងធ្វើសកម្មភាពយោធាចង់វាយលុកដែនដីដែលជាសម្ព័ន្ទរបស់ខ្លួនជាប្រវត្តិសាស្រ្តនេះ៕