en     km
en     km

ការឃោសនានាំយកជំនួយទិញទឹកចិត្តអ្នកបោះឆ្នោតកើតមានពាសពេញប្រទេសវេណេហ្ស៊ូអេឡា(មានសំឡេង)

Share

វេណេហ្សូអេឡា៖ វេនយុទ្ធនាការឃោសនាកបោះឆ្នោតប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា ដែលប្រឈមុខជាខ្លាំងចំពោះការទទួលភាពស្របច្បាប់ពីសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជតិ បានចាប់ហើយនៅថ្ងៃទី២៣មេសានេះខណៈបក្សប្រឆាំងប្រកាសធ្វើពហិការ។

លោក រឿន រិទ្ធី ជូនសេចក្ដីរាយការណ៍!!

 

តាមទីភ្នាក់ងារសារព័ត៌មាន Reuters  លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានបើកឃោសនារកសំឡេងឆ្នោតនៅថ្ងៃនេះតែម្ដង។ លោកបានស្រែកទៅកាន់អ្នកគាំទ្រលោកថា ការបោះឆ្នោតថ្ងៃទី ២០ ឧសភានេះ ប្រៀបបាននឹងការធ្វើយុទ្ធនាការ សង្រ្គាមសេដ្ឋកិច្ចមួយប្រឆាំងអាមេរិក និងប្រទេសណាដែលដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា។  

លោក ម៉ាឌូរ៉ូ ក៏បានសន្យាធ្វើអោយជីវភាពប្រជាជនវេណេហ្សូអេឡាមានភាពល្អប្រសើរជាងមុន។ ប៉ុន្តែការបោះឆ្នោតដែលអ្នកសង្កេតការណ៍គិតថា អ្នកចេញទៅបោះឆ្នោតមានចំនួនតិចជាងមុន ខណៈបក្សប្រឆាំងធ្វើពហិការ គឺជាការឃោសនា​នាំមកជាមួយនូវកាដូ និងជំនួយទិញទឹកចិត្តអ្នកបោះឆ្នោតត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters  ចុះផ្សាយមានពាសពេញប្រទេស។

យ៉ាងណាក៏ដោយការបោះឆ្នោតនេះក៏មានបេក្ខជនមកពីបក្សតូចៗជាច្រើនចូលរួម។ តែក្រុមនេះ ត្រូវបានអ្នកសង្កេតការណ៍បានហៅក្រុមបក្សតូចៗនេះថា គ្រាន់តែការបង្ហាញតុល្យភាពនៃការដណ្ដើមសន្លឹកតិចតួចប៉ុណ្ណោះ។

សូមជម្រាបថា គណៈកម្មាធិការរៀបចំបោះឆ្នោតប្រទេសវេណេហ្សូអេឡាបានលើកពេលបោះឆ្នោតប្រធានាធិបតីម្ដងហើយ ដែលបម្រុងធ្វើឡើងកាលពីថ្ងៃទី ២៤មេសា។

ការលើកពេកនេះ បន្ទាប់ពីលោក ម៉ាឌូរ៉ូ នៅរង់ចាំការចូលរួមរបស់មេដឹកនាំបក្សប្រឆាំងដែលនិរទេសខ្លួនត្រឡប់ចូលប្រទេសវិញ។ តែបែបនេះក្ដី ក្រុមប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅតែបន្តធ្វើពហិការដោយចាត់ទុកថា បរិយាកាសបោះឆ្នោតធ្វើឡើងដោយភាពភ័យខ្លាចគំរាមកំហែង និងទិញសន្លឹកឆ្នោត។

ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្រមានថា នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ។ ជាមួយគ្នានេះឧត្តមស្នងការសិទិ្ធមនុស្ស របស់អង្គការសហប្រជាជាតិក៏បានទាមទារអោយការបោះឆ្នោតនេះ ត្រូវតែមានវត្តមានមេបក្សប្រឆាំងដែលនិរទេសខ្លួន បើពុំនោះទេភាពស្របច្បាប់របស់រដ្ឋាភិបាលចេញពីការបោះឆ្នោតនឹងប្រឈមមុខជាខ្លាំងនឹងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image