en     km
en     km

អង្គការសត្វព្រៃរកឃើញថាអត្រាស្លាប់នៃសត្វផ្សោតទឹកសាបបានថយចុះជា​បន្តបន្ទាប់

Share

ភ្នំពេញ៖ អង្គការការពារសត្វព្រៃពិភពលោក WWF រកឃើញថា អត្រាស្លាប់នៃសត្វផ្សោតទឹកសាបបានថយ ចុះជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយធ្វើអោយចំនួនសត្វផ្សោតថ្មីមានការកើនឡើង ដែរ គឺកើនឡើងប្រមាណ១០%នៅឆ្នាំ២០១៧ នេះ។ តែយ៉ាងណាណាអង្គការមួយនេះ នៅតែសម្តែងក្តីព្រួយបារម្ភចំពោះការនេសាទខុសច្បាប់ក្នុងដែនជំរកសត្វផ្សោតស្ថិតក្នុងទឹកដីប្រទេសឡាវ និងការសាងសង់ទំនប់វារីអគ្គិសនី ដែលអាចបង្កឱ្យសត្វផ្សោតបាត់បង់ជីវិតបាន។

 

                                                                      រូបភាពសន្និសីទកាសែតនៅរដ្ឋបាលជលផល ។

 

យោងតាមការសិក្សាអង្កេតបែបវិទ្យាសាស្ត្ររបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិWWF ដោយប្រើគំរូវិភាគទិន្នន័យមានឈ្មោះថា Mark-resight បានរកឃើញថា សត្វផ្សោតដែលរស់តាមដងទន្លេចាប់ពីទល់ដែនប្រទេសឡាវមក ដល់ខេត្តក្រចេះ និងស្ទឹងត្រែង មានចំនួន ៩២ ក្បាល។ ចំនួននេះត្រូវបានប៉ាន់ប្រមាណថា មានការកើនឡើងគួរឱ្យកត់ សម្គាល់ចាប់ពី ឆ្នាំ២០០៧ មកដល់ឆ្នាំ ២០១៧។

ទន្ទឹមនឹងកំណើនសត្វផ្សោតទឹកសាបនេះ សន្និសីទសារព័ត៌មានអំពី«លទ្ធផលនៃការសិក្សាស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ» ដែលប្រព្រឹត្តិនៅថ្ងៃទី២៣ មេសា នេះរកឃើញទៀតថា អាត្រាស្លាប់នៃសត្វផ្សោតដែលកើតចេញពីសកម្មភាពរបស់មនុស្សក៏បានធ្លាក់ចេះគួរឱ្យគត់សម្គាល់ផងដែរ។ នេះបើតាមការលើកឡើងរបស់លោក សេង ទៀក នាយកអង្គការ WWF ។

លោក សេង ទៀក និយាយថា អត្រាស្លាប់នៃសត្វផ្សោតទឹកស្លាប់មានការធ្លាក់ចុះជាបន្តបន្ទាប់ ពោលពីឆ្នាំ២០០៤ ដល់២០០៧ មានចំនួន៧% ហើយពីឆ្នាំ ២០០៧ ដល់២០១០ បានធ្លាក់ចុះត្រឹម៥% ចំណែកឆ្នាំ២០១០ ដល់២០១៥ និង២០១៧ អត្រាស្លាប់របស់ផ្សោតបានបន្តធ្លាក់ចុះត្រឹម២% គឺប្រហែល ២ក្បាលតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ លោក សេង ទៀក បន្ថែមថា កត្តាដែលធ្វើឱ្យចំនួនសត្វផ្សោតកើនឡើង និងអត្រាស្លាប់ធ្លាក់ចុះនេះ គឺអាស្រ័យដោយមានការគ្រប់គ្រងនិងអនុវត្តច្បាប់បានល្អប្រសើរ ការអប់រំផ្សព្វផ្សាយ និងការផ្តល់ជម្រើសមុខរបបសមស្របមួយចំនួនដល់ប្រជានេសាទតាមសហគមន៍។

យ៉ាងណាចំពោះបញ្ហាប្រឈមរបស់សត្វផ្សោតវិញលោក សេង ទៀក លើកឡើងថា បច្ចុន្នប្បនៅតែមានសកម្មភាពនេសាទខុសច្បាប់កើតមានឡើងដូចជា ការឆក់ បោកគ្រប់បែក ការដាក់មង ជាដើមដែលបណ្តាលឱ្យសត្វផ្សោតងាប់។ មួយវិញទៀតការដាក់មងក្នុងអន្លង់សត្វផ្សោតស្ថិតក្នុងទឹកដីឡាវ និងការសាសសងទំនប់វារីអគ្គិសនី គឺជាបញ្ហាប្រឈមដ៏ធំដែលត្រូវមានកិច្ចអន្តរាគមន៍ដោះស្រាយជាបន្ទន់ ដើម្បីធានារក្សាបាននូវចរន្តបម្លាស់ទីរស់នៅរបស់សត្វផ្សោត។ ប្រធានអង្គរូបនេះស្នើឱ្យរដ្ឋា ភិបាលត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយមុនដំណើរការសាងសង់ទំនប់វារីអគ្គិសនី ដើម្បីបញ្ចៀសការស្លាប់ដាច់ពូជនៃសត្វផ្សោត។ លោក សេង ទៀក៖«»។

                                                                                    លោក សេង ទៀក ប្រធានអង្គការ WWF

 

ចំណែកផ្សោតទឹកសមុទ្រវិញលោក សេង ទៀក និយាយថា មានចំនួនប្រមាណ ៥០ ក្បាលដែលកំពុងរស់នៅក្នុងទឹកដីខេត្តកែប។ លោកបន្តផ្សោតទឹកសមុទ្រក៏កំពុងប្រឈមបញ្ហាផងដែរ ដែលបណ្តាលមកពីការនេសាទដោយប្រើទូកអូស។ ក្នុងសន្និសីទកាសែតនេះលោក សេង ទៀត បានស្នើដល់ភាគីរដ្ឋាភិបាលត្រូវដាក់បញ្ចូលតំបន់ដែលមានត្រីផ្សោតរស់នៅជាតំបន់អភិរក្សដោយមិនត្រូវអនុញ្ញាតឱ្យមានការនេសាទដោយប្រើទូកអូសនោះទេ។

ឆ្លើយតបបញ្ហានេះ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា បច្ចុ ប្បន្នក្រុមការងារនៃក្រសួងបរិស្ថានបានធ្វើការពិភាក្សាផ្តល់ជាមតិយោបល់ជាច្រើនជំវិញការសាងសង់ទំនប់វារីអគ្គិសនីនេះ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។ ចំណែកបញ្ហាការដាក់មងនៅក្នុងអន្លង់ផ្សោតស្ថិតនៅទឹកដីប្រទេសឡាវវិញ លោកលើកឡើងថា ក្រុមការងារនៃរដ្ឋបាលជលផល បានធ្វើការកោះប្រជុំជារឿយៗជាមួយភាគីឡាវធ្វើយ៉ាងណាចូលរួមទប់ស្កាត់សកម្មភាពនេសាទបំផ្លិតបំផ្លាញ និងខុសច្បាប់របស់ពលរដ្ឋឡាវនៅទីនោះ ក៏ដូចជាពលរដ្ឋកម្ពុជាផងដែរ។ 

របាយការណ៍របស់រដ្ឋបាលជលផល និងអង្គការ WWF ចាប់ពី២០១៥ ដល់២០១៧ បានឱ្យដឹងថា សមត្ថកិច្ចបានរឹបអូសមងប្រមាណ ៤០ម៉ឺនម៉ែត្រចេញពីអន្លង់សត្វផ្សោត ដែលឧបករណ៍នេះបានបណ្តាលឱ្យសត្វផ្សោតស្លាប់ជាច្រើន។ ដោយឡែករយៈពេល ៣ឆ្នាំនេះរដ្ឋបាលជលផលបានចាប់ខ្លួនជនល្មើសករណីនេសាទប្រើឧបករណ៍ខុសច្បាប់ ដូចជាឆក់ បោកគ្រប់បែក និងបំពុលបាន ៣១នាក់ ហើយបានបញ្ចូនទៅតុលាការចំនួន ២៦នាក់។  ចំពោះការងារអភិរក្សសត្វផ្សោតនេះត្រូវបានលោក សេង ទៀក គូសបញ្ជាក់ថា ចំណាយថវិកាប្រមាណ ៣៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះអង្គការ WWF បានចំណាយ២១ម៉ឺនដុល្លារ ហើយភាគីរដ្ឋាភិបាលចំណាយ១៤ម៉ឺនដុល្លារ៕

 

Share

Image
Image
Image