ភ្នំពេញ៖ កងកម្លាំងនគរបាលអន្តោប្រវសន៍ កាលពីថ្ងៃអាទិត្យ ទី២២មេសា បានបង្ក្រាបបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតដោយឃាតខ្លួនជនជាតិចិនជាង១០០នាក់។
បើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា អាជ្ញាធរចាប់ខ្លួនជនជាតិចិនចំនួន ១២១ នាក់ពាក់ព័ន្ធនឹងការចាប់ជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត នៅសង្កាត់បឹងកក់២ ខណ្ខទួលគោក និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងចំណោមជនជាតិចិនទាំងនោះ អ្នកខ្លះគ្មានលិខិតឆ្លងដែន។
កាលពីសប្តាហ៍មុន លោក លាង ជិនរ៉ុង (LIAO JINGRONG) អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រិតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសារធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានស្នើកម្ពុជាឲ្យចាត់វិធានការទៅតាមច្បាប់ចំពោះជនជាតិចិននិងអ្នកវិនិយោគចិន ដែលប្រព្រឹត្តខុសច្បាប់និងទំនៀបទម្លាប់ខ្មែរ។
នៅឆ្នាំ២០១៧ កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់ជិត២ពាន់នាក់ ក្នុងចំណោមជនបរទេស ៤៧ សញ្ជាតិ។ក្នុងនោះជនជាតិចិនជិត ៦០០នាក់៕