ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីតួគីនៅឆ្នាំនេះ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសតួគីក្នុងឆមាសទី២ ឆ្នាំ ២០១៨នេះ។
ដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរនឹងពិភាក្សាគ្នា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា។
ក្នុងជំនួបរវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកអគ្គរដ្ឋទូតទួគីថ្មីប្រចាំកម្ពុជានៅសប្តាហ៍នេះ កម្ពុជាស្នើសុំជំនួយពីតួគីលើការបោសសំអាតមីននៅកម្ពុជា ហើយតួគីសន្យាថានឹងបញ្ជូនក្រុមការងារមកកម្ពុជានៅខែក្រោយនេះ ដើម្បីមកពិនិត្យជាក់ស្តែង៕