en     km
en     km

​អាជ្ញាធរ​បញ្ជូន​ស្រី្ត​ម្នាក់​ទៅ​តុលាការ​ករណី​ជះ​ទឹក​អាស៊ីត​លើ​ស្វាមី​សង្ស័យ​ប្រចណ្ឌ

Share

ភ្នំពេញ​៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​ប​ញ្ចូ​ន​ស្រី្តម្នាក់​ទៅ​សាលាដំបូង​ខេត្ត​កំ​ពង​ចាម​ករណី​ជះ​ទឹក​អាស៊ី​តទៅ​លើ​ស្វាមី​រហូត​ដល់​ស្លាប់​ កាលពី​ថ្ងៃ​ទី​ស​ប្តា​ហ៍​មុន​។​

អាជ្ញាធរសម្រេច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ពិន​ ជា​ អាយុ​ ៤៤​ ឆ្នាំទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ក្នុង​អំពើ​ឃាតកម្ម​ជះ​ទឹក​អាស៊ីត​សំលាប់​ស្វាមី​របស់​ខ្លួន​។ប្រភពរូបភាព៖ អគ្គស្នងការនគរបាលជាតិ។

អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ មេ​សា​ ឆ្នំា ២០១៨ សម្រេច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ពិន​ ជា​ អាយុ​ ៤៤​ ឆ្នាំទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ក្នុង​អំពើ​ឃាតកម្ម​ជះ​ទឹក​អាស៊ីត​សំលាប់​ស្វាមី​របស់​ខ្លួន​។

​លោក​ ហេង​ វុ​ទ្ធី​ ស្នងការ​រង​ផែន​ព្រហ្មទណ្ឌ​ប្រចាំ​ខេត្តកំពង់ចាម បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ស្ត្រីជន​សង្ស័យ​ ឈ្មោះ​ ពិន​ ជា​ បាន​ជះ​ទឹក​អាស៊ីត​លើ​ប្តីក្នុងផ្ទះ​របស់​គាត់​កាលពី​យប់​ឈានចូលថ្ងៃ​ទី​ ១៧​ ខែ​ មេ​សា​នេះ​ ស្ថិត​នៅ​ភូមិ​ អូ​ជ្រូក​ ឃុំ​ក្រូច​ ស្រុក​ព្រៃឈរ​ ខេត្ត​កំ​ពង​ចាម​។​ ប៉ុន្តែ ​អាជ្ញាធរ​ចាប់ខ្លួន​ជនសង្ស័យ​ នៅ​រសៀល​ម្សិលមិញ​ ស្ថិត​ឃុំ​ស្រ​ង៉ែ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។

​លោក​ ហេង​ វុ​ទ្ធី​ ស្នងការ​រង ​បញ្ជាក់​ថា​ ជនសង្ស័យ​ អ្នកស្រី​ ពិន​ ជា​ បាន​ជះ​ទឹក​អាស៊ីត​ចំ​ផ្ទៃមុខ ​និង ​ដងខ្លួន​នៅ​ពេល​ជន​រង​គ្រោះ​ដេក​នៅ​លើ​ផ្ទះ​ ដែល​បណ្ដាល​អោយ​ជន​រង​គ្រោះ​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រោះ​ស្ថាន​ភាព​​របួស​ធ្ងន់ធ្ងរ​ពេក​។

​លោក​ ហេង​ វុ​ទ្ធី​ ៖«​ ជនសង្ស័យ​ជះ​ទឹក​អាស៊ីត​លើ​ប្តី​គាត់​កាលពី​យប់​ថ្ងៃ​ទី​ ១៧​ ខែ​ មេ​សា​នេះ​បណ្តាល​ឲ្យ​ស្លាប់​បាត់​ហើយ​។​»

​ជាមួយ​គ្នា​នេះ​ អ្នក​ស្ត្រី​ ធី​ម​ ណា​រី​ន​ អ្នក​សម្រប​ស​ម្រ​ល​អង្គការ​សមាគម​អា​ដ​ហុ​ក​ប្រចាំ​ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ប្រសាសន៍​​របស់​លោក​ ម៉​ន ​ម៉ៃ​ ជា​មេឃុំ​ក្រូច​ ប្រាប់​អ្នកស្រី​ថា​ ករណី​ប្រពន្ធ​ជះ​ទឹក​អាស៊ីត​រហូត​បណ្តាល​ឲ្យ​ប្តី​ស្លាប់​សង្ស័យ​មក​ពី​ប្រពន្ធ​ប្រចណ្ឌ​ ព្រោះ​ជន​រង​គ្រោះ​មានឈ្មោះ​ ណាំ​ ណុ​ន​ ហៅ​ មិន​ នួន​ បុ​ខរ​បរជា​អ្នក​រត់​ឡាន​ឈ្នូ​ល​ បាន​ទៅ​លួច​រៀប​ការ​យក​ប្រពន្ធចុង​ក្នុង​ខេត្ត​កំ​ពង​ស្ពឺ​។​

​ទោះបី​យ៉ាងណា​ អ្នក​ស្ត្រី​ ធី​ម​ ណា​រី​ន​ យល់​ថា​ ការ​ជះ​ទឹក​អាស៊ីត​រហូត​បណ្តាល​ឲ្យ​ប្តី​ស្លាប់​អាច​បណ្តាល​មក​ពី​ស្ត្រី​រូប​នេះ​ខ្វះ​ការ​យល់​ដឹង​អំពី​ច្បាប់​។​

​អ្នក​ស្ត្រី​ ធី​ម​ ណា​រី​ន​៖«​ករណី​ជះ​ទឹក​អាស៊ីត​នេះ​វា​ធ្ងន់ធ្ងរ​ដែល​ច្បាប់​យើង​ហាមឃាត់​អំពើ​ទាំង​អស់នេះ​ទេ​។​ តែ​ការ​ប្រព្រឹត្តិ​របស់​ជន​ប្រព្រឹត្តិ​យើង​ឃើញ​ថា​ ប្រហែលជា​គាត់​មិន​បាន​យល់​អំពី​បញ្ហា​ផ្លូវច្បាប់​និង​ទេ​ទី​១​។​ទី​២​ ដោយសារ​ការ​ភ្លើង​ប្រចណ្ឌ​របស់​គាត់​ទៅ​លើ​ប្តី​និង​។​»

​យោង​តាម​របាយការណ៍​របស់​អង្គការ​លី​ការ​ដូ​ ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ទឹក​អាស៊ីត​ផ្តើម​ឡើង​ដោយ​ការ​ប្រចណ្ឌ​ ការ​ចងកំហឹង​ និង​ការ​សងសឹក​គ្នា​ ជាដើម​។​ របាយការណ៍​នេះ​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​ ២០១៤​ មានការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ ៦​ករណី​ តែ​ចំនួន​នេះ​មានការ​ធ្លាក់​ចុះបើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១០​ ដែល​មាន​ ៣៦​ ករណី​៕

Share

ព័ត៌មានទាក់ទង

Image