កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២០ ខែមេសានេះ បានឱ្យដឹងថា លទ្ធផលបញ្ចប់នៃការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០១៧-២០១៨ នៅខេត្ដកំពត គឺ ទទួលបាន ៣ម៉ឺន ៨ពាន់ ៧៥៥តោន ក្នុងផ្ទៃដី ប្រមូលផល ៩ពាន់ ៦២ហិកតា ។
តាមរបាយការណ៍ផ្សព្វផ្សាយនេះ ទិន្នផលដែលទទួលបានខាងលើ គឺ លើសពីផែនការដែលរំពឹងទុក ។
តាមក្រសួងបញ្ជាក់ថា ផែនការដែលរំពឹងទុកនៃការដាំដុះស្រូវរដូវប្រាំង គឺត្រឹម ៨ពាន់ ២២០ហិកតា ដោយឡែកឆ្នាំ២០១៧-២០១៨នេះ ផ្ទៃដីដាំដុះ អនុវត្តបាន ៩ពាន់ ៦២ហិកតា ស្មើនឹង ១១០,២៤% ហើយទិន្នផលដែលទទួលបាន គឺ ៤២៨តោន ក្នុង ១ហិកតា ៕
Post Views: 1,255