ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ្ឋកិច្ចកម្ពុជាត្រូវបានទទួលស្គាល់ និងចាត់ទុកថា ជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ី។
ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ នៅក្នុងពិធីប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
សូមស្ដាប់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន !
នៅក្នុងពិធីនេះ សម្ដេច ហ៊ុន សែន ក៏បានលើកឡើងដែរថា អាណត្តិនេះ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយក៏កំពុងធ្វើដំណើរ ឆ្ពាះទៅសម្រេចការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅក្នុងពេលខាងមុខ៕
Post Views: 306