ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជាទ្រង់ត្រាស់បង្គាប់ឱ្យសមាជិកព្រឹទ្ធសភាថ្មី អាណ្ណតិ្តទី៤ ចូលរួមក្នុងសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមេសាឆ្នាំ២០១៨ ។
តាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋាន នៃព្រឹទ្ធសភា ដែលចុះនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានឱ្យដឹងបន្ថែមទៀតថា ក្នុងសម័យប្រជុំដំបូងនៃព្រឹទ្ធសភា នីតិកាលទី៤ គឺ នឹងចាប់ផ្ដើមនៅវេលម៉ោង ៩ព្រឹក នៅវិមានព្រឹទ្ធសភា។
គួរបញ្ជាក់ដែរថា សមាជិកព្រឹទ្ធសភាថ្មីទាំងនោះ រួមមាន២រូប ត្រូវបានតែងតាំងដោយអង្គព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា និង៥៨រូបទៀត ត្រូវបានបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងទៅ៕
Post Views: 244