en     km
en     km

ស៊ីរី៖ប្រជាជនស្លាប់ជិត៥០ម៉ឺននាក់ក្នុងភ្លើងសង្រ្គាមក្រោមការដឹកនាំរបស់លោកអាសាដ(មានសំឡេង)

Share

តុល្យការនៃមរណភាពប្រជាជនស៊ីស៊ីរីស្លាប់កើនឡើងជិត ៥០ម៉ឺននាក់ នៅរយៈពេល ៧ឆ្នាំមកនេះ។ មូលហេតុនៃការស្លាប់យ៉ាងរង្គាលនៅស៊ីរី បានក្លាយជាកំណត់ហេតុប្រវត្តិសាស្ត្រពិភពលោកនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីតពីឪពុកខ្លួន គឺប្រធានាធិបតីបច្ចុប្បន្នបាសាអាល់អាសាដ ដែលកាន់អំណាច ១៨ឆ្នាំមកហើយ។ អ្វីដែលនាំអោយមានការសម្លាប់យ៉ាងរង្គាលនេះ គឺជាបុព្វហេតុនៃការធ្វើសង្គ្រាមដើម្បីផ្ដួលរំលំបុគ្គលម្នាក់នេះ។ បុគ្គលនេះ គឺជាមេដឹកនាំម្នាក់គត់ ចាត់ទុកខ្លួនឯងជាមនុស្សអធិរាជនៃអំណាច។ តែយ៉ាងណាក៏ដោយការផ្ទុះសង្រ្គាមមកដល់ពេលនេះ ក៏ដោយ សារមានចលនារបស់អាមេរិក និងរុស្ស៊ីនៅពីក្រោយដែរ។

លោកនួន បូរិន ជូនសេចក្ដីពិស្ដារ ដូចតទៅ៖

 

 

ចាប់តាំងពីប្រទេសធ្លាក់ក្នុងសង្រ្គាមស៊ីវិល នៅឆ្នាំ២០១១មក​ ប្រជាជននៃប្រទេសស៊ីរី បានបាត់បង់ជីវិតជិត ៤៧ម៉ឺននាក់ និងបង្កអោយមានជនភៀសខ្លួនជាច្រើនលាននាក់។

អង្គការអ្នកសង្កេតការណ៍ដើម្បីសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានធ្វើសេចក្ដីរាយការណ៍ថាក្រៅពីតួលេខនេះ ពលរដ្ឋដែលបាត់ខ្លួន មានច្រើនម៉ឺននាក់ទៀត។

ដើមចមនៃសង្រ្គាម

ដើមចមដំបូង គឺការបះបោរទាមទារអោយប្រធានាធិបតីបាសាអាល់អាសាដ(Bashar al-Assad) លាលែងពីតំណែង ដោយសារប្រព័ន្ធគ្រប់គ្រងរបស់លោកនាំអោយមានអំពើអយុត្តិធម៌សង្គមយ៉ាងធ្ងន់ធ្ងរ។

បដិវត្តន៍រដូវផ្ការីក ដែលដើមទងចេញពីប្រទេសទុយនេស៊ី។ ក្នុងប្រទេសនេះ យុវជនបានទម្លាក់មេដឹកនាំរបស់ពួកគេម្នាក់បានដូចបំណងគឺលោកZine El Abidine Ben Ali ដែលបានគ្រប់គ្រងប្រទេសជាង២០ឆ្នាំ។ ដើមចមនៃការទាញទម្លាក់មេដឹកនាំ រូបនេះ គឺកើតចេញពីអំពើពុករលួយ យុវជនអត់ការងារធ្វើច្រើនលើសលុបស្របពេលគម្លាតអ្នកមាននិងអ្នកក្រខុសគ្នាជាខ្លាំងអំពើអយុត្តិធម៌ក្រោមដណ្ដប់សង្គមយ៉ាងធ្ងន់ធ្ងរ។

បដិវត្តន៍រដូវផ្ការីកផ្ទុះ និងរីករាលដាលជាខ្លាំងនៅពិភពអារ៉ាប់។ ដោយចេញពីប្រទេសទុយនេស៊ី បដិវត្តន៍នេះបានជ្រាតចូលប្រទេសលីប៊ី អេហ្ស៊ីប និង​ស៊ីរី។ តែមិនដូចអេហ្ស៊ិបទេ សម្រាប់ស៊ីរីមិនបានអនុវត្តការអត់ឱន ឬ សម្រុះម្រួលជាមួយក្រុមប្រឆាំងនោះទេ។

លោក អាល់អាសាដ បានប្រើយុទ្ធសាស្ត្រដូចប្រធានាធិបតី លីប៊ី ម៉ួម៉ាវ ហ្គាដាហ្វីដែរ គឺវាយបង្រ្កាបបាញ់សម្លាប់ក្រុមយុវជនឬ ក្រុមណា​ទាមទារឱ្យលោកកែទម្រង់ ការដឹកនាំ។

ពួកតវ៉ាដំបូងមិនមែនទាមទារឱ្យលោកអាសាដលាលែងពីតំណែងនោះទេ គឺទាមទារឱ្យលោកប្រកាន់តាមរដ្ឋធម្មនុញ្ញ ដែលតម្រតម្រូវអោយកាន់តំណែង ៧ឆ្នាំ។តែបែបនេះលោកនៅបន្តធ្វើជាប្រធានាធិបតី ក្រោមការបោះឆ្នោត ដែលគ្មានបក្សប្រឆាំងចូលរួម ប្រកួតនិង គ្មានអ្នកសង្កេតការណ៍នៃប្រទេសប្រជាធិបតេយ្យចូលរួមឃ្លាំមើល។

ការ បោះឆ្នោតរបស់លោកអាសាដដែលធ្វើឡើងក្រោមការចាត់ចែងបក្សរបស់ខ្លួនបាននាំឱ្យលោកបន្តកាន់អំណាច តាំងពីឆ្នាំ២០០០ មកដល់ពេលនេះ បានជិត១៨ឆ្នាំហើយ។ 

ដោយសារការបោះឆ្នោតដែលគ្មានការកែទម្រង់នេះ នាំអោយបក្សប្រឆាំង និងយុវជនបដិវត្តផ្ការីក ចាប់យកអាវុធធ្វើការតស៊ូដើម្បីសេរីភាព រើបំរះពីរបបអាល់សាដ ដែលពេលនោះ ក្រុមប្រជាធិបតេយ្យមានអាមេរិក និងលោកខាងលិចនៅពីក្រោយបានផ្ដើមអោយមានភ្លើងសង្រ្គាមមកដល់ពេលនេះ។ ដើមចមនេះ បានធ្វើឱ្យក្រុមសកម្មប្រយុទ្ធISIS បានជ្រាតខ្លួនចូល បណ្ដាលឱ្យ ប្រទេសនេះធ្លាក់ចុះក្នុងសមរភូមិចំនួន៣នៅពេលតែមួយ។   

ច្បាប់ជាអាវុធមុខពីរសម្លាប់យុត្តិធម៌សង្គម  

ការកសាងអំណាចរដ្ឋ​កើតចេញពីបទបញ្ជារបសលោកអាសាដច្រើនជាងអង្គការនីតិបញ្ញត្តិតាំងតែងឡើង។ នីតិរដ្ឋផ្ដួចផ្ដើមឡើងដោយក្រុមបក្ខពួកខ្លួននាំឱ្យប្រទេសស៊ីរីធ្លាក់ចូលក្នុងស្ថានភាពសព្វថ្ងៃនេះ។​

ច្បាប់ជាអាវុធមុខពីរ គឺជាឧបករណ៍បោសសំអាត ក្រុមប្រឆាំងជាជាងកសាងយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ។ក្រុមប្រឆាំងខ្លួន គឺត្រូវមានទោស តាមច្បាប់បញ្ញតិ្ត ក្រុមណាមានកំហុស​ ដោយអ្វីមួយ មានមាត្រាមួយទៀតមក បកស្រាយនឹងដាក់ទណ្ឌកម្ម។ក្រុមនេះ ក៏មានទោសដែរតែក្នុងរូបភាពមិនមែនជាការប្រឆាំងរបប លោកអាសាដនោះទេ។ ក្រុមនេះមានស្ថានទំនង់ទោសទៅតាមកំហុសជាក់ស្ដែង។ សម្រាប់ក្រុមប្រឆាំងអោយតែមានកំហុស គឺជាក្រុមក្បត់ ត្រូវគេចោទថាធ្វើអោយគ្រោះថ្នាក់ដល់សន្តិភាព។ លោកអាសាដបានព្រមានថា សន្តិភាពដល់ទីណា គឺបទបញ្ជារបស់លោកត្រូវបានអនុវត្ត។  

លោកអាល់អាសាដជានរណា?

លោកបាសាអាល់អាសាដ(Bashar al-Assad)កើតនៅថ្ងៃទី១១កញ្ញា ឆ្នាំ១៩៦៥។ លោកជាកូនប្រុសទី២របស់ លោក Hafez al-Assad ។ លោក Hafez al-Assad ជាប្រធានាធិបតី ពីឆ្នាំ១៩៧១ ដល់ ឆ្នាំ២០០០។ លោក Hafez al-Assad បានស្លាប់ទាំងកំពុងកាន់អំណាចប្រធានាធិបតីទី១៨។ដោយ សារបងប្រុសរបស់លោកស្លាប់ ផ្ទុះរថយន្ត នៅឆ្នាំ១៩៩៤ នាំអោយលោកអាសាដបានក្លាយជាទាយាទពីឪពុក។ លោកអាសាដ ជានិសិ្សតពេទ្យ។លោកបានក្លាយជាវេជ្ជបណ្ឌិត នៅពេលលោកបានប្រឡូកក្នុងវិស័យយោធា។  លោក បាសា អាល់អាសាដ ជាប្រធានាធិបតីទី ១៩។ បន្ទាប់ពីលោកមានអនុប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។

លោកអាល់អាសាដជាប់ចោទករណីឧក្រិដ្ឋកម្មសង្រ្គាម

ប្រធានាធិបតីស៊ីរីរូបនេះ ត្រូវបានចោទប្រកាន់រួចហើយ គឺឧក្រិដ្ឋកម្មសង្រ្គាម ។ បទចោទប្រឆាំងរូបលោកអាសាដដោយតុលាការឧក្រិដ្ឋកម្មសង្រ្គាម ICC  បន្ទាប់ពីក្រុមស៊ើបអង្កេតបានរកឃើញការវាយប្រហារពីសំណាក់កងទ័ពរបស់លោកអាសាដដោយសារការប្រើអាវុធគីមីមួយប្រភេទទៅលើជនស៊ីវិលរបស់ពួកឧទ្ទាមកាលពីខែមេសា ឆ្នាំ ២០១៧។

សំណុំរឿងនេះបានធ្លាក់ក្នុងដៃរបស់រដ្ឋអាជ្ញាតុលាការICCអស់ហើយ។ យ៉ាងនេះក្ដី ប្រទេសរុស្ស៊ី ដែលជាមហាមិត្តរបស់លោកអាសាដបានជំទាស់ ជាខ្លាំងដាក់របបលោកអាសាដស្ថិតក្នុងដែនយុត្តាធិការរបស់ICC ។

ក្រុងម៉ូស្គូថា​គ្មានភស្តុតាងណាមួយថា កងទ័ពស៊ីរីបានបាញ់អាវុធគីមីលើជនស៊ីវិលនោះទេ។ ដូចគ្នានេះដែរ ក្រុងម៉ូស្គូបន្តអះអាងថា កាលចោទប្រកាន់ជាថ្មីទៀតថា កងទ័ពរបស់អាសាដបាញ់អាវុធគីមីនៅក្រុងDouma កាលពីថ្ងៃទី ៧មេសា ឆ្នាំ ២០១៨នេះ ក៏គ្មានភស្តុតាងដើម្បីបន្តកសាងសំណុំរឿងប្រឆាំងលោកអាសាដដែរ។ តែក្រុមសិទ្ធិមនុស្ស រំពឹងថា យុត្តិធម៌សម្រាប់ជនរងគ្រោះ នឹងកើតមានលុះត្រាណា លោក បាសា អាល់អាសាដ ត្រូវបានផ្ដួលរំលំ៕

Share

ព័ត៌មានទាក់ទង

Image