en     km
en     km

៥ថ្ងៃនៃពិធីបុណ្យចូលឆ្នាំគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩១លើក ស្លាប់៤៧នាក់

Share

ភ្នំពេញ៖តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរាណ៍កើតឡើងចំនួន ៩១ លើក ស្លាប់ ៤៧នាក់ របួសធ្ងន់ ៩៤នាក់ និងរបួសស្រាល ៤៩នាក់ ។

តាមទិន្នន័យរបស់នាយករដ្ឋានចរាចណ៍ផ្លូវគោកចំនួនគ្រោះថ្នាក់ចរាចរណ៍ពេលនេះ បើប្រៀបធៀបនឹងឆ្នាំ ២០១៧មានការថយចុះចំនួន ៣០លើក ក្នុងនោះថយចុះចំនួនអ្នកស្លាប់ ៨នាក់ អ្នករងរបួសធ្ងន់ថយចុះ ៣២នាក់ និងអ្នករងរបួសស្រាលបានថយចុះចំនួន ៥១នាក់។

តាមរ​បាយការណ៍នេះបញ្ជាក់ថាមូលហេតុដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៖១.ល្បឿន ២២លើក ២.ស្រវឹង ៩លើក ៣.ប្រជែង ១៦លើក ៤.មិនប្រកាន់ស្ដាំ ១៥លើក ៥.មិនគោរពសិទ្ធ ១៥លើក ៦.បត់គ្រោះថ្នាក់ ១០លើក ៧.កត្តាយាន ១លើក និង៨.ងងុយដេកក ៣លើក។

ចំណែកយានយន្ដខូចខាត មានម៉ូតូ ១០១គ្រឿង រថយន្ដតូច ៤៣គ្រឿង រថយន្ដធំ ៥គ្រឿង កង់ ១គ្រឿង។

គួរបញ្ជាក់ដែរថា រាជធានីខេត្តដែលគ្រោះថ្នាក់ និងរងគ្រោះច្រើន មានរាជធានីភ្នំពេញ ១០លើក ស្លាប់ ៤នាក់ របួស ១០នាក់​, ស្វាយរៀង ៩លើក ស្លាប់ ៦នាក់ របួស១៤នាក់ ,តាកែវ ៧លើក ស្លាប់ ៥នាក់ របួស ៩នាក់ ,កំពង់ចាម ៧លើក ស្លាប់ ៤នាក់ របួស ៩នាក់,បន្ទាយមានជ័យ ៣លើក ស្លាប់ ៣នាក់ របួស ១នាក់ ,កំពង់ធំ ៥លើក ស្លាប់ ៣នាក់ របួស ១០នាក់, ព្រៃវែង ៥លើក ស្លាប់ ៣នាក់ របួស ៧នាក់ និងព្រះវិហារ ៤លើក ស្លាប់ ៣នាក់ របួស ៦នាក់៕

Share

ព័ត៌មានទាក់ទង

Image