ភ្នំពេញ៖ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៦ មេសា នាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ សាលារាជធានីភ្នំពេញ ប្រកាសជូនដំណឹងដល់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ត្រូវរក្សាទុកដាក់រក្សាសំរាមខ្លួនឯងឱ្យបានត្រឹមត្រូវ ខណៈបុគ្គលិក កម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី ឈប់សម្រាកទៅលេងស្រុកកំណើត។
ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ សាលារាជធានីសូមអំពាវនាវដល់ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម មិនត្រូវបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈឡើយ។
សាលាក្រុងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន ឬយកទៅដាក់នៅក្នុងធុងសំរាមខ្នាតធំ ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅតាមដងផ្លូវ ឬតាមទីតាំងសាធារណៈមួយចំនួន៕
Post Views: 310