ភ្នំពេញ៖ ក្រសួងសុខាភិបាលបានព្រមានអំពីគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិតចំពោះអ្នកប្រើប្រាស់ឱសថបំប៉នសុខភាពផ្លូវភេទបុរស និងនារី ដោយសារឱសថនេះមិនទាន់មានការត្រួតពិនិត្យ និង ច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
យោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី ១១ ខែ មេសានេះ ក្រសួងសុខាភិបាលបានព្រមានចំពោះម្ចាស់គណនីហ្វេសប៊ុលឈ្មោះ LOL Fashion ដែលបានផ្សព្វផ្សាយផលិតផលឱសថបំប៉នសុខភាពផ្លូវភេទបុរសនារី ដោយបំផ្លើសហួសពីការពិតហើយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាតដោយពុំចុះបញ្ជីកាត្រឹមត្រូវ។
ករណីនេះ ក្រសួងបញ្ជាឲ្យម្ចាស់គណនីហ្វេសប៊ុកបញ្ឈប់ការចេកចាយលក់និងផ្សាយផ្សាយជាបន្ទាន់ ហើយក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកផងដែរ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ផលិតផលឱសថបំប៉នផ្លូវភេទមានបីប្រភេទ Blue Titan Gel និង Passion Tongkat Ali ។
ក្រសួងសុខាភិបាល អំពាវនាវឲ្យបញ្ឈប់ការប្រើប្រាលផលិតផលនេះ ដើម្បីជៀសវាងការខាតបង់ថវិការ ការប៉ះពាល់សុខភាព និងអាចប៉ះពាល់អាយជីវិត៕