en     km
en     km

បុណ្យចូលឆ្នាំ៖ ការតាំងចិត្តរក្សានូវធម៌គឺនាំមកនូវសិរីសួស្ដីដ៏ប្រសើរ

Share

បទសម្ភាស៖ តាមព្រះតេជគុណ វ៉ង់ សុភស្ដ សាស្រ្ដចារ្យពុទ្ធិកៈសាកលវិទ្យាល័យសីហនុរាជជំនាញទស្សនៈវិជ្ជា មានសង្ឃដីថា ដើម្បីអោយមានសិរីសួស្ដីដ៏ប្រសើរនៅថ្ងៃចូលឆ្នាំខ្មែរ ឬមួយឆ្នាំពេញ ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតាំងចិត្តរក្សានូវធម៌ទាំង ៤ មេត្តា ករុណា មុទិតា ឧបេក្ខា ។ បន្ថែមលើនេះ គឺត្រូវបំភ្លេចចោលនូវរឿងអាស្រូវកន្លងមកកាលពីឆ្នាំចាស់ដែលធ្លាប់មានគំនុំព្យាបាទ សងសឹកគ្នាទៅវិញទៅមក ដោយតាំងចិត្តជាថ្មី ស្រឡាញ់គ្នា រាប់អានគ្នា ប្រកបដោយទឹកចិត្តមេត្តា ករុណា កុំព្យាបាទគ្នា កុំបៀតបៀនគ្នា កុំប្រព្រឹត្តអំពើឧបាយមុខ (ស្រី ស្រា ល្បែង)។

ព្រះអង្គ វ៉ង់ សុភស្ដ មានសង្ឃដីកាបន្ដថា បើយើងប្រព្រឹត្តបានដូចនេះ ទេវតានឹងតាមថែរក្សាយើងអោយបានសុភមង្គល និងមានសិរីសួស្ដី។

ជាមួយគ្នានេះព្រះអង្គក៏បានដាស់តឿនកុំអោយភ្លេចគុណឱពុកម្ដាយផងដែរ។ ជាប​ន្ដសូមអញ្ជើញស្ដាប់សង្ឃដីកាព្រះតេជគុណ វ៉ង់ សុភស្ដ សាស្រ្ដចារ្យពុទ្ធិកៈសាកលវិទ្យាល័យសីហនុរាជក្នុងបទសម្ភាសនេះដូចតទៅ ៖

 

Share

Image
Image
Image