ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាបសម្រេចបញ្ជូនម្ចាស់ភោជនីយ៍ដ្ឋានជនជាតិអូស្ត្រាលីម្នាក់និងបុគ្គលិកខ្មែរ៤នាក់ទៅតុលការក្រោមបទចោទការរក្សាទុក ប្រើប្រាស់និងចែកចាយសារធាតុញៀន។
កាលពីថ្ងៃទី ៩ ខែ មេសា ស្នងការដ្ឋាននគរបាលខេត្តសៀមរាបដឹកនាំកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបង្ក្រាប និង ឃាត់ខ្លួនមនុស្ស ៥ នាក់ នៅភោជនីយ៍ដ្ឋាន SOUL TRAIN REGGAE BAR ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។
នៅថ្ងៃទី ១១ ខែ មេសានេះ អាជ្ញាធរមានសមត្ថកិច្ចសម្រេចបញ្ជូនស្ត្រីម្ចាស់ភោជនីដ្ឋានជនជាតិអូស្ត្រាលី ឈ្មោះ RACHELDENISE PRINS និងបុគ្គលិកភោជនីដ្ឋាន៤នាក់ទៀតទៅតុលាការ។
លោកឧត្តមសេនីយ៍ អ៊ុំ អមរា បញ្ជាក់ថា សមត្ថកិច្ចដកហូតវត្ថុតាងកញ្ឆាក្រៀម ៧ កញ្ចប់ស្មើនឹងទំងន់ ២១,៥២ក្រាម កញ្ឆាមូរជាបារី ២៥ ដើម និងកញ្ជាត្រាំស្រា១០ដប កញ្ឆាស្រស់ ១ ថង់ កញ្ឆាស្ងោរ១ថង់ និងកញ្ឆាទឹក ២ ដប៕