យុវជន៥នាក់មកពីមហាវិទ្យាល័យ បារុច Baruch នៅសហរដ្ឋអាមេរិកបានជាប់ចោទពីបទសម្លាប់មិត្រភក្តិនៅទីក្រុង ផេនស៊ីអ៊ីវ៉ានា (PhennsyIvania) ។ យុវជនរងគ្រោះជានិស្សិតឆ្នាំទី១ នឹងបានស្លាប់នៅពេលមានដំណើរកំសាន្តទៅតំបន់ជនបទដាច់ស្រយាលមួយកាលពីឆ្នាំ២០១៣។
ជុំវិញបទឧក្រិដ្ឋកម្មនេះ ក្រុមអ្នកវិនិច្ឆ័យនៅតំបន់ ម៉ារូ (Maroe) បានសនិ្នដ្ឋានសេចក្តីសម្រេចដោយថា មានជនជាប់ចោទចំនួន ៥ នាក់ជាប់ទោសមនុស្សឃាយកំរិត៣ ហើយមាន ៣៧នាក់ទៀតក៏មានជាប់ពាក់ព័ន្ធនៅក្នុងរឿងក្តីនេះដែរ។ បទឧក្រិដ្ឋនោះរួមមាន បទវាយដំ បទផ្សំគំនិត (ការមិនជួយអន្តរាគមន៍និងលាក់បាំង) ទៅការស្លាប់របស់យុវជនឈ្មោះ ជន សៀនដេង (Chun Hsien Deng)។
ជន សៀនដេងមានអាយុ១៩ឆ្នាំ បានស្លាប់កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៣។ គាត់បានលេងបិខមុខ និងដាក់ថង់ស្ពាយខ្សាច់ពីខាងក្រោយខ្នង ដើម្បីឆ្លងកាត់វាលដុំទឹកកក ដូចយុវជនដទៃទៀតដែរ។ ក្រុមយុវជននេះឈ្មោះថាក្រុម ភី ដែលតាស៊ី (Py Delta Psi) ។ ខណះនោះយុវជនមួយរូបបានចាប់ផ្តួលលោកដេងហើយគាត់ត្រូវបានគេលើក និងបោះចុះឡើងៗដោយមានស្ននៅខាងក្រោម។ នេះបើយោងតាមប៉ូលីសប្រចាំតំបន់នៅភ្នំ ប៉ូខូនូ Pocono។ ដេងក៏រអ៊ូថាក្បាលគាត់ឈឺ តែអ្នកលេងនៅតែបន្ត រហូតដល់ដេងសន្លប់។ ដេងឈឺរហូតដល់សន្លប់បាត់ស្មារតី ក្រុមយុវជនទាំងនោះនៅតែមិនព្រមជួយរកថ្នាំដើម្បីជួយដេងទេ។
មេធាវីសង្កាត់ប្រចាំតំបន់ម៉ារ៉ូ លោក ដេវិត គ្រិស្ទាន (E. David Christine) បាននិយាយថា «នឹងតាមដានការប្រកាសរបស់គណវិនិច័្ឆយនិងត្រួតពិនិត្យ។ លោកក៏ជឿជាក់ថាសេចក្តីប្រកាសនៃពាក្យបណ្តឹងនេះនឹងដំនើរការទៅមុខសក្តិសមជាប្រទេសឯករាជ្យ»។ ចំនែក អង្គរាជអាជ្ញាវិញបានបំពេញដីការកោះហៅនេះ ហើយនិងឲ្យជនជាប់ចោទទាំងអស់ចេញខ្លួនមកបំភ្លឺនាសប្តាហ៍នេះ។
ជនជាប់ចោទទាំង៥រូបនោះរួមមាន ឆាលី ឡេ (Charles Lia) ខេននី ខ្វាន (Kenny Kwan) រ៉េមុន ឡាម (Raymond Lam) ដានីអែល លី(Daniel Li) និង សលដន វុង (Sheldon Wong)។ មានយុវជនដទៃទៀតដែលពាក់ព័ន្ធក៏នឹងចូលខ្លួនមកបំភ្លឺផងដែរ។
គួរបញ្ជាក់ផងដែរថា បទឧក្រិដ្ឋមិនបានត្រៀមទុកជាមុន ឬសម្លាប់ដោយអចេតនានឹងត្រូវជាប់ពន្ធធនាគាររយៈពេល២០ឆ្នាំ។
លោក គ្រិស្ទានបានបន្ថែមទៀតថា៖ ការស៊ើបអង្កេតមួយនេះបានចំណាយពេលយូរពីព្រោះដើម្បីរកឲ្យឃើញថាមនុស្សរាប់សិបនាក់ដែលមានវត្តមាននៅកន្លែងកើតហេតុ និងមានអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធច្រើនជាងគេ ដើម្បីឲ្យការចោទប្រកាន់ចំមុខសញ្ញាសម្លាប់និងពាក់ព័ន្ធ។
គ្រូសាររបស់ដេង រីករាយជាខ្លាំងដែលការចោទប្រកាន់ព្រហ្មទណ្ឌនេះបានចេញជាសេចក្តីប្រកាស។ ពួកគេនិយាយថា «ដេងស្លាប់យ៉ាងអណោចអាធ័ម និងមិនគួរនឹងបានស្លាប់នោះទេ»។ នេះមិនមែនជាលើកទីមួយទេដែលយុវជនរួមក្រុមចូលចិត្តធ្វើបាប យុវជនណាដែលទើបចូលក្នុងក្រុមដោយលេងល្បែងប្លែកៗ។
គ្រួសារជាច្រើនទទួលនៅភាពជូរចត់មិនតិចទេ ពីលទ្ធផលការធ្វើបាបពីមិត្រភក្តិទៅលើកូនៗរបស់ពួកគេ។ ជាក់ស្តែងយ៉ាងតិចមានសិស្សម្នាក់ស្លាប់ក្នុងមួយឆ្នាំៗ តាំងពីឆ្នាំ១៩៧០មក ក្នុងកម្មវិធីនេះ។
ទាក់ទិននឹងរឿងនេះដែរ អ្នកតំណាងគ្រួសាររបស់យុវសិស្សរងគ្រោះបាននិយាយថា៖ «សមាគមន៍និងសមាជិករបស់ក្រុមត្រូវតែទទួលខុសត្រូវ ហើយនេះជាជំហានចាំបាច់របស់អាជ្ញាធរ»។
លោកបន្តទៀតថា៖ «គ្រួសាររបស់ដេងនឹងនៅតែដេញដោលទទួចការពាររឿងក្តី និង ស្វិតស្វាងរកជនដៃដល់នៅក្នុងក្រុម ភី ដែលតាស៊ី (Py Delta Psi)។ ដូចនេះគ្រួសារដទៃទៀតដែលមានកូនត្រូវមករៀន ហើយចូលរួមសកម្មភាពរួមជាក្រុម។ ការរកឲ្យឃើញអ្នកប្រព្រឹត្ត និងដាក់ទោសតាមផ្លូវច្បាប់ ជាពន្លឺនៃការទទួលខុសត្រូវចំពោះការស្លាប់របស់ដេង។
ចំនែកឯមហាវិទ្យាល័យ Baruch បានដាក់កំហិតនិងបិទក្រុមយុវជន ភី ដែលតាស៊ី នេះចោល។ តាំងពីឆ្នាំ២០១៤ មហាវិទ្យាល័យនេះបានបពា្ឈប់ជាបណ្តោះអាសន្ននូវសកម្មភាពបេជ្ញាចិត្តអភិវឌ្ឍន៍ខ្លួនរបស់យុវជនពីមិត្តរួមក្រុមនិងសកម្មភាពបោះជំរុំ។ ការផ្អាកនេះនឹងបន្តរហូតរយៈពេលបីឆ្នាំ។
គួរបញ្ចាក់ទៀតថា លោកដេងក្នុងចំណោមមិត្រ៤នាក់ទៀតដែកបានចូលរួមក្រុម ភី ដែលតាស៊ី រៀងរាល់ចុងសប្តាហ៍នៅផ្ទះជួលមួយនៅតំបន់ភ្នំ ប៉ូខូនូ ។ កាលដែលដេងសន្លប់បាត់ស្មារតី ក្រុមយុវជនយកគាត់ទៅផ្ទះនោះ ហើយទាក់ទងទៅការិយាល័យធំ ហើយព្យាយាមលាក់បាំងសមាសភាពក្រុម។ យុវជនខ្លះទៀតបានចាកចេញពីផ្ទះ ខ្លះព្យាយាមប្តូរខោអាវរបស់ដេង ខ្លះទៀតស្វែងយល់ពីស្ថានភាពរោគសញ្ញាណរបស់គាត់។ ប៉ូលីសនិយាយថា៖ ដេងពិបាកដកដង្ហើម មិត្ររួមក្រុមបីនាក់បានយកគាត់ទៅមន្ទីរពេទ្យចំណាយពេលមួយម៉ោងកន្លះទម្រាំទៅដល់ស្ថានភាពរបស់ដេងមិនអាចស្រេចស្រង់បានទេ។ ដេងបានស្លាប់នៅព្រឹកថៃ្ងបន្ទាប់ដោយការប៉ះទង្គិចចំក្បាល។
ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖ The New York Times