en     km
en     km

ទីក្រុង​ញ៉ូ​យក៖​ និស្សិត​៥​នាក់​ជាប់ចោទ​ពី​បទ​សម្លាប់មិត្រភក្តិរបស់ខ្លួន​កាលពី​ឆ្នាំ​២០១៣​

Share

យុវជន​៥​នាក់​មក​ពី​មហាវិទ្យាល័យ​ បា​រុ​ច​ Baruch​ នៅ​សហរដ្ឋអាមេរិក​បាន​ជាប់ចោទ​ពី​បទ​សម្លាប់​មិត្រភក្តិនៅ​ទីក្រុង​ ផេ​ន​ស៊ី​អ៊ី​វ៉ា​នា​ (PhennsyIvania)​  ។ យុវជន​រងគ្រោះជា​និស្សិត​ឆ្នាំ​ទី​១​ នឹងបានស្លាប់​នៅ​ពេល​មានដំណើរ​កំសាន្ត​ទៅ​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កាលពី​ឆ្នាំ​២០១៣​។​

​ជុំវិញ​បទឧក្រិដ្ឋ​កម្មនេះ​ ក្រុម​អ្នក​វិនិច្ឆ័យ​នៅ​តំបន់​ ម៉ា​រូ​  (Maroe)​ បាន​ស​និ្ន​ដ្ឋា​ន​សេចក្តីសម្រេច​ដោយ​ថា​ មាន​ជនជាប់ចោទ​ចំនួន​ ៥​ នាក់​ជាប់​ទោស​មនុស្ស​ឃា​យ​កំរិត​៣​ ហើយ​មាន​ ៣៧​នាក់​ទៀត​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​ក្តី​នេះ​ដែរ​។​ បទឧក្រិដ្ឋ​នោះ​រួម​មាន​ បទ​វាយដំ​  បទ​ផ្សំ​គំនិត​ (​ការ​មិន​ជួយ​អន្តរាគមន៍​និង​លាក់បាំង​)​ ទៅ​ការ​ស្លាប់​របស់​យុវជន​ឈ្មោះ​ ជន​ សៀន​ដេ​ង​ (Chun​ Hsien​ Deng)​។​

​ជន​ សៀន​ដេ​ង​មាន​អាយុ​១៩​ឆ្នាំ​ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៩​ ខែធ្នូ​  ឆ្នាំ​ ២០១៣​។​ គាត់​បាន​លេង​បិ​ខ​មុខ​ និង​ដាក់​ថង់​ស្ពាយ​ខ្សាច់​ពី​ខាងក្រោយ​ខ្នង​ ដើម្បី​ឆ្លងកាត់​វាល​ដុំ​ទឹកកក​ ដូច​យុវជន​ដទៃ​ទៀត​ដែរ​។​ ក្រុម​យុវជន​នេះ​ឈ្មោះ​ថា​ក្រុម​ ភី​ ដែល​តា​ស៊ី​ (Py​ Delta​ Psi)​ ។​ ខ​ណះ​នោះ​យុវជន​មួយ​រូប​បាន​ចាប់​ផ្តួល​លោក​ដេ​ង​ហើយ​គាត់​ត្រូវ​បាន​គេ​លើក​ និង​បោះ​ចុះឡើងៗ​ដោយ​មាន​ស្ន​នៅ​ខាងក្រោម​។​ នេះ​បើ​យោង​តាម​ប៉ូ​លី​ស​ប្រចាំ​តំបន់​នៅ​ភ្នំ​ ប៉ូ​ខូ​នូ​ Pocono​។​ ដេ​ង​ក៏​រអ៊ូ​ថា​ក្បាល​គាត់​ឈឺ​ តែ​អ្នកលេង​នៅ​តែ​បន្ត​ រហូត​ដល់​ដេ​ង​សន្លប់​។​ ដេ​ង​ឈឺ​រហូត​ដល់​សន្លប់​បាត់ស្មារតី​ ក្រុម​យុវជន​ទាំងនោះ​នៅ​តែ​មិន​ព្រម​ជួយ​រក​ថ្នាំ​ដើម្បី​ជួយ​ដេ​ង​ទេ​។​

មេ​ធា​វី​សង្កាត់​ប្រ​ចាំ​តំ​បន់​ម៉ារ៉ូ លោក ដេវិត គ្រិស្ទាន (E. David Christine) បាន​និ​យាយ​ថា ‍‍‍«នឹង​តាម​ដាន​ការ​ប្រ​កាស​របស់​គណ​វិ​និ​ច័្ឆយ​និង​ត្រួត​ពិនិត្យ​។ លោក​ក៏​ជឿ​ជាក់​ថា​សេច​ក្តី​ប្រ​កាស​នៃ​ពាក្យ​បណ្តឹង​នេះ​នឹង​ដំនើរ​ការ​ទៅ​មុខ​សក្តិ​សម​ជា​ប្រទេស​ឯក​រាជ្យ​»។​ ចំ​នែក​ អង្គ​រាជ​អាជ្ញា​វិញ​បាន​បំ​ពេញ​ដី​ការ​កោះ​ហៅ​នេះ​ ហើយ​និ​ង​ឲ្យ​ជនជាប់​ចោទ​ទាំង​អស់​ចេញ​ខ្លួន​មក​បំភ្លឺ​នា​​សប្តាហ៍​នេះ​។

150925-rattana-internews-01-kimoan-ed-1
យុវជនរងគ្រោះវ័យ ១៩ ឆ្នាំ ឈ្មោះជន​ សៀន​ដេ​ង

ជនជាប់ចោទទាំង៥រូបនោះរួមមាន ឆាលី ឡេ (Charles Lia) ខេននី ខ្វាន (Kenny Kwan) រ៉េមុន ឡាម (Raymond Lam)  ដានីអែល លី(Daniel Li) និង សលដន វុង (Sheldon Wong)។ មានយុវជនដទៃទៀតដែលពាក់ព័ន្ធក៏នឹងចូលខ្លួនមកបំភ្លឺផងដែរ។

គួរ​​បញ្ជាក់​ផង​ដែរ​ថា បទ​ឧក្រិដ្ឋ​មិន​បាន​ត្រៀម​ទុក​ជា​មុន ឬ​​សម្លាប់​​ដោយ​​អ​ចេត​នា​​នឹង​​ត្រូវ​​ជាប់​​ពន្ធ​​ធ​នា​គារ​​រយៈ​​ពេល​​២០​​ឆ្នាំ​​។

​លោក​ គ្រិ​ស្ទា​ន​បាន​បន្ថែម​ទៀត​ថា​៖​  ការ​ស៊ើបអង្កេត​មួយ​នេះ​បាន​ចំណាយពេល​យូរ​ពីព្រោះ​ដើម្បី​រក​ឲ្យ​ឃើញ​ថា​មនុស្ស​រាប់​សិប​នាក់​ដែល​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ​ និង​មាន​អ្នក​ណាខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​ច្រើន​ជាងគេ​ ដើម្បី​ឲ្យ​ការ​ចោទប្រកាន់​ចំ​មុខសញ្ញា​សម្លាប់​និង​ពាក់ព័ន្ធ​។​

គ្រូ​សារ​របស់​ដេ​ង​ រីករាយ​ជា​ខ្លាំង​ដែល​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​នេះ​បាន​ចេញ​ជា​សេចក្តី​ប្រកាស​។​ ពួក​គេ​និយាយ​ថ‍ា​ «​ដេ​ង​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​ និង​មិន​គួរ​នឹង​បាន​ស្លាប់​នោះ​ទេ​»​។​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​យុវជន​រួម​ក្រុម​ចូល​ចិត្ត​ធ្វើបាប​ យុវជន​ណា​ដែល​ទើប​ចូល​ក្នុង​ក្រុម​ដោយ​លេងល្បែង​ប្លែកៗ​។​

​គ្រួសារ​ជា​ច្រើន​ទទួល​នៅ​ភាព​ជូរ​ចត់​មិន​តិច​ទេ​ ពី​លទ្ធផល​ការ​ធ្វើបាប​ពី​មិត្រ​ភក្តិ​ទៅ​លើ​កូនៗ​របស់​ពួក​គេ​។​ ជាក់ស្តែង​យ៉ាងតិច​មាន​សិស្ស​ម្នាក់​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ​ តាំងពី​ឆ្នាំ​១៩៧០​មក​ ក្នុង​កម្មវិធី​នេះ​។

​ទាក់​ទិន​នឹង​រឿង​នេះ​ដែរ​ អ្នក​តំណាង​គ្រួសារ​​របស់​យុវ​សិស្ស​រង​គ្រោះ​បាន​និ​យាយ​ថា​៖ ‍«ស​មា​គមន៍​និង​សមា​ជិក​របស់​ក្រុម​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ហើយ​នេះជា​ជំហាន​ចាំ​បាច់​របស់​អាជ្ញា​ធរ​»។

លោកបន្តទៀតថា៖ ‍‍«គ្រួសាររបស់​ដេងនឹងនៅ​តែ​ដេញដោលទទួចការពាររឿងក្តី ​និង ស្វិត​ស្វាង​រកជនដៃដល់​នៅ​ក្នុងក្រុម ភី ដែលតាស៊ី (Py Delta Psi)។ ដូច​នេះ​គ្រួ​សារ​ដទៃ​ទៀត​ដែលមានកូនត្រូវមករៀន ហើយ​ចូល​រួម​សកម្ម​ភាព​រួមជាក្រុម។ ការ​រក​ឲ្យ​ឃើញ​អ្នក​ប្រព្រឹត្ត​ និង​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់ ជា​ពន្លឺ​នៃ​ការ​ទទួល​ខុស​ត្រូវចំពោះ​ការស្លាប់របស់ដេង។

ចំនែក​ឯ​មហា​វិ​ទ្យា​ល័យ Baruch​ បាន​ដាក់​កំ​ហិត​និង​បិទ​ក្រុម​យុវជន ភី ដែលតាស៊ី នេះ​ចោល​។ តាំង​ពី​ឆ្នាំ​២០១៤  មហា​វិទ្យា​ល័យ​នេះ​បាន​បពា្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​​បេជ្ញា​ចិត្ត​អ​ភិវឌ្ឍន៍ខ្លួន​របស់​យុវ​ជន​ពីមិត្ត​រួម​ក្រុម​និងសកម្ម​ភាព​បោះ​ជំ​រុំ។ ការ​ផ្អាក​នេះ​នឹង​បន្ត​រហូត​រយៈ​ពេល​បី​ឆ្នាំ​។

គួរបញ្ចាក់ទៀតថា លោកដេងក្នុងចំណោមមិត្រ៤នាក់ទៀតដែកបានចូលរួមក្រុម ភី ដែលតាស៊ី រៀងរាល់ចុងសប្តាហ៍នៅផ្ទះជួលមួយនៅតំបន់ភ្នំ ប៉ូខូនូ ។ កាលដែលដេងសន្លប់បាត់ស្មារតី ក្រុមយុវជនយកគាត់ទៅផ្ទះនោះ ហើយទាក់ទងទៅការិយាល័យធំ ហើយព្យាយាមលាក់បាំងសមាសភាពក្រុម។ យុវជនខ្លះទៀតបានចាកចេញពីផ្ទះ ខ្លះព្យាយាមប្តូរខោអាវរបស់ដេង ខ្លះទៀតស្វែងយល់ពីស្ថានភាពរោគសញ្ញាណរបស់គាត់។ ប៉ូលីសនិយាយថា៖ ដេងពិបាកដកដង្ហើម មិត្ររួមក្រុមបីនាក់បានយកគាត់ទៅមន្ទីរពេទ្យចំណាយពេលមួយម៉ោងកន្លះទម្រាំទៅដល់ស្ថានភាពរបស់ដេងមិនអាចស្រេចស្រង់បានទេ។ ដេងបានស្លាប់នៅព្រឹកថៃ្ងបន្ទាប់ដោយការប៉ះទង្គិចចំក្បាល។

ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖ The New York Times

Share

Image
Image
Image