ភ្នំពេញ៖ ក្រសួងយុត្តិធម៌សម្រេចលើកលែងទោស និង បន្ធូរបន្ថយទោសទណ្ឌិតចំនួន ៥០ នាក់ ក្នុងចំណោមទណ្ឌិតដែលបានស្នើសុំសរុប ៣២១ នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការជាតិបានពិនិត្យនិងសម្រេចស្នើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៥០ នាក់ហើយ ក្នុងនោះទណ្ឌិតស្ត្រី ៦នាក់។
លោកបន្ថែមថា ក្នុងចំណោមនោះទណ្ឌិតបន្ធូបន្ថយទោសមានទណ្ឌិតចំនួន ៤២ នាក់។ ក្នុងមានស្ត្រី ៥ នាក់។ ចំណែកទណ្ឌិតសម្រេចលើកលែងទោសចំនួន ៨ នាក់ ក្នុងនោះមានស្ត្រីម្នាក់។
ការស្នើសុំបន្ធូរបន្ថយនិងលើកលើកលែងទោសធ្វើឡើងក្នុងពិធីបុណ្យជាតិធំៗ ដូចជា ពិធីបុណ្យអ៊ុំទូក បុណ្យវិសាខបូជានិងពិធីបុណ្យចូលឆ្នាំខែ្មរ៕
Post Views: 540