en     km
en     km

លោក សម រង្ស៊ី ជូនពរកម្ពុជាកុំឱ្យជួបប្រទះនឹងការបោះឆ្នោតក្លែងក្លាយ

Share

បន្ទាប់ពីអំពាវនាវដល់ពលរដ្ឋខ្មែរកុំទៅបោះឆ្នោត សភានីតិកាលទី៦ នៅចុងខែកក្កដា ឆ្នាំ២០១៨ ដែលលោកចាត់ទុកថា គ្មានភាពសេរីនិងត្រឹមត្រូវព្រោះតែពុំមានវត្តបក្សសង្រ្គោះជាតិ  ហើយការអំពាវនាវនេះ ត្រូវបានថ្កោលទោសជាខ្លាំងពីសំណាក់គណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត ។

                          លោក សម រង្ស៊ី អតីតប្រធានបក្សសង្ក្រោះជាតិ។ រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី

 

តែនៅថ្ងៃទី ១១ មេសា នេះលោក សម រង្ស៊ី បានបញ្ចេញសារមួយទៀតដោយហៅការបោះ ឆ្នោតខាងមុខនេះថាជារឿងក្លែង ក្លាយ។ បែបនេះក្ដី គ.ជ.ប បានអះអាងថា ការបោះឆ្នោតនៅពេលនោះគឺស្របច្បាប់។  

លោក សម រង្ស៊ី បានផ្ញើសារជូនពរដល់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ដោយ សូមអោយមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យ ក្នុងកិច្ចការនិងមុខរបរទាំងអស់ តែសាររបស់លោកបានសុំអោយកម្ពុជាជៀសផុតពីការបោះឆ្នោតមួយដែលលោកហៅថា« ការបោះឆ្នោតក្លែងក្លាយ»។

សារជូនពររបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានមើលឃើញលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១១មេសានេះ គឺធ្វើឡើងនៅមុនបីថ្ងៃនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២​ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរិ៍ទី១៤មេសាឆ្នាំ២០១៨នេះ។

ក្រៅពីជូនពរដល់ពលរដ្ឋខ្មែរដូចនេះ លោកសមរង្ស៊ីក៏បានជូនពរដោយការក្លែមវោហាសាស្ត្រ នយោបាយដោយន័យដើមរបស់លោកថា៖«សូមឲ្យដំណើរការបោះឆ្នោតក្លែងក្លាយសព្វថ្ងៃ ក្លាយទៅជាដំណើរការបោះឆ្នោតត្រឹមត្រូវវិញ ក្នុងពេលមួយសមស្រប ដើម្បីឲ្យប្រជារាស្ត្រខ្មែរ មានឱកាសបង្ហាញឆន្ទៈរបស់លោកយ៉ាងពិតប្រាកដ ដែលអ្នកនយោបាយទាំងអស់ ត្រូវតែគោរពដាច់ ខាត»។

ជាមួយនឹងការផ្ញើសារបែបចំអកនេះ លោកសមរង្ស៊ី ក៏បានរំពឹងថាក្នុងឆ្នាំថ្មីនេះ កម្ពុជានឹងឃើញនូវពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យ៉ាងពិតប្រាកដឡើងវិញ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលវិទ្យុស្ត្រីសុំការឆ្លើយតប បាននិយាយថា លោកមិនមានអ្វីឆ្លើយតបទេ។ តែលោកថា ករណីដូចនេះ គ.ជ.ប បានចេញសេចក្ដីថ្លែងការណ៍រួចហើយ។

សេចក្ដីថ្លែងការណ៍របស់គ.ជ.ប​ បានប្រកាសកាលពីម្សិលមិញបានបញ្ជាក់ថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ គ្មានខុសច្បាប់ទេ បើទោះបីមានការលើកឡើងថាអត្រាអ្នកចេញទៅបោះឆ្នោតមានចំនួនតិច ព្រោះមូលហេតុអវត្តមានបក្សប្រឆាំង និងមិនសូវមានការចូលរួមអង្កេតការណ៍ពីអង្គការជាតិ និងអន្តរជាតិក្តី។

ប្រទេសកម្ពុជានឹងមានការបោះឆ្នោត សភានីតិកាលទី៦នៅថ្ងៃទី២៩កក្កដា ។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១០ មេសាថា ការបោះឆ្នោតជាតិនេះ នឹងមានគណបក្ស ចូលរួមយ៉ាងតិច ៣៧គណបក្សដែលលោកថា ចំនួននេះ បញ្ជាក់អំពីប្រព័ន្ធបោះឆ្នោតមានភាពសេរីនឹងពហុបក្សរួចហើយ។ តែ លោក សម រង្ស៊ី ដែលអ្នកគាំទ្រលោកហៅលោកថាជាប្រធានចលនាសង្រ្គោះជាតិ ចាត់ទុកថាគ្មានត្រឹមត្រូវឡើយ​៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង