en     km
en     km

ស្ពានអាកាសផ្សារដីហុយនឹងបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នមុនពិធីបុណ្យចូលឆ្នាំខ្មែរ

Share

ស្ពានអាកាសស្ដុបផ្សារដីហុយ ឬហៅថា ស្ពានអាកាសទី៥ ដែលទទួលការស្ថាបនាដោយក្រុមហ៊ុនចិន និងជាអំណោយរបស់ប្រទេសចិននឹងត្រូវបើកឱ្យដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ មុនពេលបុណ្យចូលឆ្នាំខ្មែរមកដល់។

នេះបើតាមការជូនព័ត៌មានពី លោកស្រី ប៉ុន សុគន្ធារ៉ា អនុប្រធាននាយកដ្ឋានទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈ នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០១៨នេះ។

តាមការជូនដំណឹងនេះ  លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោកនិងអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានអាកាសផ្សារដីហុយដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៦:៣០ នាទីព្រឹកស្ថិតនៅចំណុចខាងជើង នៃគល់ស្ពានអាកាសផ្សារដីហុយនេះ។

គួរបញ្ជាក់ដែរថា ស្ពានអាកាសស្ដុបផ្សារដីហុយនេះ នឹងដាក់អោយធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ដល់ចូលឆ្នាំហើយ។ ដោយឡែកនៅថ្ងៃទី១៨ មេសា ស្ពាននេះនឹងបិទធ្វើចរាចរាចរណ៍មួយចំហៀង និងបើកធ្វើចរាចរណ៍មួយចំហៀង ដើម្បីរៀបចំគំនូសផ្លូវ និងបង្ហើយពណ៌ថ្នាំ មុននឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពនាយករដ្ឋមន្រ្ដីកម្ពុជានាពេលខាងមុខ។

ជម្រាបដែរថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៥កន្លែងហើយ គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា និងស្ពានអាកាសស្ដុបផ្សារដីហុយនេះ ៕

Share

ព័ត៌មានទាក់ទង

Image