en     km
en     km

សម្តេច ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋចូលជាសមាជិកមន្ទីរពេទ្យគន្ធបុប្ផា

Share

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសចូលរួមជាសមាជិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដោយតម្រូវឱ្យសមាជិកចូលរួមបង់វិភាគទានជាថវិកាជាប្រចាំខែតាមលទ្ធភាពដែលខ្លួនមាន។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាសមាជិកស្ថាបនិក។

                                                                                                   ​សម្តេច ហ៊ុន​ សែន

 

សម្តេច ហ៊ុន សែន ថ្លែងថាការចូលរួមជាសមាជិកនៃមន្ទីរពេទ្យគន្ធបុប្ផារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គឺជាការរួមចំណែកដ៏ធំធេងដើម្បីបន្តដំណើរការមន្ទីរពេទ្យមួយនេះ អាចបន្ត និងពង្រឹងបេសកម្មព្យាបាលជំងឺជូនកុមារ ទារក និងស្រ្តី ដោយឥតគិតថ្លៃ។

សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន​ សែន

បើតាមសម្តេច ហ៊ុន​ សែន មូលនិធិគន្ធបុប្ផានេះនឹងដាក់ពង្រាយតាមបណ្តាខេត្ត ហើយសប្បុរសជនរស់នៅបរទេសដែលចង់ចូលរួមក្នុងមូលនិធិនេះ ក៏អាចបងវិភាគទានតាមគណនេយ្យធនាគារបានផងដែរ។

ក្នុងនាមជាប្រមុខរដ្ឋាភិបាល និងជាសមាជិកស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា សម្តេច ហ៊ុន សែន បានបេ្តជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តនិរន្តភាពនៃមន្ទីរពេទ្យគន្ធបុប្ផាដែលមានចំនួន ៥ ទីតាំងក្នុងប្រទេសកម្ពុជានេះ។

សូមជំរាបថា សមាជិកមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផានេះចែកចេញជាបីផ្នែក ទី១៖ សមាជិកស្ថាបនិកទី៣៖សមាជិកកិត្តិយស និងទី៣៖សមាជិកគាំទ្រ។

គិតត្រឹមថ្ងៃដាក់ដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផានេះសមាជិកស្ថាបនិកមានចំនួន ៤៩នាក់ ដែលត្រូវបង់វិភាគទានអប្បរិមាចាប់ពី ៨០លានរៀល ប្រមាណ២ម៉ឺនដុល្លារឡើងទៅក្នុងមួយឆ្នាំ។ ចំណែកសមាជិកកិត្តិយសត្រូវបង់វិភាគទានអប្បប រិមាចាប់ពី២០លានរៀល ប្រមាណ ៥ពាន់ដុល្លារឡើងទៅក្នុងមួយឆ្នាំ។ សមាជិកគាំទ្រ ត្រូវបង់វិភាគទានអប្បបរិមាចាប់ពី ៥ ពាន់រៀលក្នុងមួយខែ ឬ៦ម៉ឺនរៀលក្នុងមួយឆ្នាំ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង